មន្ទីរធនធានទឹក និងឧតុនិយមខេត្តព្រះវិហារចុះស្តារកំប្លោកចេញពីមុខសំណង់បង្ហៀរទំនប់ ៩៥


សកម្មភាពក្រុមការងាររបស់មន្ទីរធនធានទឹក និងឧតុនិយមខេត្តព្រះវិហារ សហការជាមួយបងប្អូនប្រជាកសិករនៃសហគមន៍កសិករប្រើប្រាស់ទឹកទំនប់ ៩៥ ចុះស្តារកំប្លោកចេញពីមុខសំណង់បង្ហៀរទំនប់ ៩៥ ស្ថិតក្នុងសង្កាត់បាលហាល ក្រុងព្រះវិហារ ។ សូមបញ្ជាក់ជូនថា ប្រព័ន្ធធារាសាស្ត្រទំនប់អាងទឹក ៩៥ មានលទ្ធភាពស្រោចស្រពលើផ្ទៃដីស្រូវវស្សា ចំនួន ៦៤៨ ហិកតា និងស្រូវប្រាំង ចំនួន ៥៤ ហិកតា ៕