ដំណើរការស្តារព្រែកជ្រុងមាស និងព្រែកជីក០៩សម្រេចការងារបានប្រមាណ ៥០% ហើយ


គិតត្រឹមថ្ងៃទី ២៧ ខែមិថុនា ឆ្នាំ ២០១៧ ដំណើរការស្តារឡើងវិញ ព្រែកជ្រុងមាស និងព្រែកជីក០៩ សម្រេចការងារបានប្រមាណ ៥០% ហើយ ។
សូមបញ្ជាក់ជូនថា ព្រែកជ្រុងមាស និងព្រែកជីក ០៩ ដែលជាព្រែកនាំដីល្បាប់ ចំនួន ០២ ខ្សែ កំពុងត្រូវបានក្រសួងធនធានទឹក និងឧតុនិយម ធ្វើការស្តារឡើងវិញ ដើម្បីនាំទឹកពីទន្លេបាសាក់ទៅបំរើឱ្យការដាំដុះ និងការប្រើប្រាស់ប្រចាំថ្ងៃ ជូនបងប្អូនប្រជាពលរដ្ឋនៅក្នុងឃុំកំពង់កុង ស្រុកកោះធំ ខេត្តកណ្តាល ។ ការស្តារព្រែកទាំង ០២ ខ្សែ ខាងលើនេះ គឺមានប្រវែងសរុប ៤.៥៥០ ម៉ែត្រ ដោយបំពាក់នូវសំណង់សិល្បការ សរុបចំនួន ០៤ កន្លែង និងប្រឡាយបេតុងរាងអក្សរ U ប្រវែង ២០ ម៉ែត្រ ។ ជាមួយគ្នានេះ ក្រសូងក៏ធ្វើការសាងសង់ផ្លូវអមសាងព្រែកដោយក្រាលកំទេចថ្មផេះ ប្រវែង ៥.២០០ ម៉ែត្រ ដើម្បីសម្រួលដល់ការធ្វើដំណើរជូនបងប្អូនប្រជាពលរដ្ឋនៅតំបន់នោះផងដែរ ៕