ឯកឧត្តម អភិបាលខេត្តតាកែវ អញ្ជើញជួបសំណេះសំណាលជាមួយ កម្មសិក្សាការី​វ​គ្គវិក្រឹ​ត្យកា​រ ម​ន្រ្តីគ្រប់គ្រងរដ្ឋបាល មធ្យម និងក្រមការ បញ្ចប់ការសិក្សា នៃសាលាភូមិន្ទរដ្ឋបាល (ERA) ឆ្នាំ២០២១


នៅសាលប្រជុំរដ្ឋបាលខេត្តតាកែវ នាព្រឹកថ្ងៃអង្គារ ទី០៤ ខែមករា ឆ្នាំ២០២២ ឯកឧត្តម អ៊ូច ភា អភិបាល នៃគណៈអភិបាលខេត្តតាកែវ ព្រមជា មួ យថ្នាក់ដឹកនាំរដ្ឋបាលខេត្ត បានអញ្ជើញជួប សំណេះសំណាល ជាមួយ កម្មសិក្សាការិវគ្គវិក្រឹ ត្យការមន្រ្តីគ្រប់គ្រងរដ្ឋបាល វគ្គវិក្រឹត្យការមន្រ្តីមធ្យម និងវគ្គវិក្រឹត្យការមន្រ្តីក្រមការ បញ្ចប់ការ សិ​ក្សា នៃសាលភូមិន្ទរដ្ឋបាល ឆ្នាំ២០២១ ចំនួន ៥៤នាក់ នៅក្នុងខេត្តតាកែវ។

មានមតិសំណេះសំណាលនាសឱកាសនោះដែរ ឯកឧត្តម អ៊ូច ភា អភិបាលខេត្តតាកែវ បាន​ថ្លែ​ង ការកោតសរសើរចំពោះការខិតខំប្រឹងប្រែងសិក្សា របស់មន្រ្តីចំណុះរដ្ឋបា​លខេត្ត​ទាំង​អ​ស់​ ដែលបាន បញ្ចប់ការសិក្សាប្រកបដោយជោគជ័យ នៅសាលាភូមិន្ទរដ្ឋបាល (ERA) ដែ​ល​មា​នឆន្ទៈខ្ពស់ ក្នុងការចង់ពង្រឹងសមត្ថភាព ចំណេះដឹងរបស់ខ្លួន តាមរយៈកា​រចូល​រួម​វគ្គ​ប​ណ្តុះ​ប​ណ្តាល បន្ត ឆ្នាំ២០២១ នៃសាលាភូមិន្ទរដ្ឋបាល។

ឯកឧត្តម អ៊ូច ភា អភិបាលខេត្ត ក៏បានធ្វើការណែនាំបន្ថែម ដល់មន្រ្តីទាំងអស់ត្រូវបន្ត និងខិត​ខំ​ បន្ថែមក្នុងការអនុវត្តតួនាទីភារកិច្ច ប្រកបដោយការទទួលខុសត្រូវខ្ពស់ តាមឋានា​នុក្រ​មកា​រ​ងា​រ គោរពវិន័យការងារឱ្យបានល្អ ដើម្បីរួមសហការគ្នារអភិវឌ្ឍន៍ខេត្តរបស់យើង ឱ្យកា​ន់​តែ​រី​ក​ច​ម្រើន និងទទួលបានសមិទ្ធិផលថ្មីៗបន្ថែមទៀត។

ជាចុងបញ្ចប់តំណាងកម្មសិក្សាការីខេត្តតាកែវ លោក អ៊ុក រី បានលើកឡើងថា ក្នុងឆ្នាំ២​០២​១​នេះ​ បើទោះបីជាមានបញ្ហាប្រឈមពាក់ព័ន្ទទៅនឹងជំងឺកូវីដ-១៩ ប៉ុន្តែថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ នៃ​សា​លា ភូមិន្ទរដ្ឋបាល និងសាស្ត្រាចារ្យ គ្រូឧទ្ទេសទាំងអស់ មានការ យកចិត្តទុកដាក់ខ្ពស់ ក្នុង​ដំណើរការ បណ្តុះបណ្តាលកម្មសិក្សាការីតាមកម្មវិធី របស់សាលាដែលបាន គ្រោងទុក តា​ម​​រយៈប្រព័ន្ធអនឡាញ Microsoft Teams ដោយអនុលោមតាមគោលការណ៍ ដ៏មា​នប្រ​សិ​ទ្ធ​ភា​ព​ខ្ពស់បំផុតរបស់សាលាគឺ វិន័យ គុណភាព គុណធម៌ នវានុវត្តន៍៕