លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ៖ អញ្ជើញជអធិបតីក្នុងពិធីបុណ្យអភិសេក និងសម្ពោធឆ្លង ព្រះបដិមាព្រះសិអារ្យ បុស្បុក និងសមិទ្ធផលនានា នៅលើកំពូល ភ្នំសន្លុង


លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយ រដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច ក្នុងពិធីបុណ្យអភិសេក និងសម្ពោធឆ្លង ព្រះបដិមាព្រះសិអារ្យ បុស្បុក និងសមិទ្ធផលនានា នៅលើកំពូល ភ្នំសន្លុង ក្នុងបរិវេណវត្តរស្មីមហារះភ្នំសន្លុង ស្ថិតនៅឃុំសន្លុង ស្រុកទ្រាំង ខេត្តតាកែវ ថ្ងៃចន្ទ ១៥កើត ខែបុស្ស ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី១៧ ខែមករា ឆ្នាំ២០២២ ។

ឆ្លៀតក្នុងឱកាសនោះ លោកជំទាវកិត្តិសង្គហបណ្ឌិត ក៏បាននាំមកនូវការផ្តាំផ្ញើរសាកសួរសុខទុក្ខពីសំណាក់ សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ជូនដល់អង្គពិធី និងបាន ថ្លែងអំណរគុណថ្មាក់ដឹកនាំខេត្តគ្រប់លំដាប់ថ្នាក់ និង លោកជំទាវ និន សាផុន តំណាងរាស្ត្រមណ្ឌល ខេត្តតាកែវ និងជាប្រធានគណៈកម្មការទី៩ នៃរដ្ឋសភា ដែលបានផ្តួចផ្តើមគំនិតក្នុងការកសាង ព្រះបដិមាព្រះសិអារ្យ បុស្បុក សម្រាប់ ទុកជាទី សក្ការៈ និងគោរពបូជា ។

លោកជំទាវបានបន្តទៀតថា កាលពី ៤៣ឆ្នាំមុន ប្រទេសកម្ពុជាបានឆ្លងកាត់នូវសង្គ្រាមរាំរ៉ វិស័យទាំងអស់ ត្រូវបានបំផ្លិចបំផ្លាញ ក្នុងនោះវិស័យព្រះពុទ្ធសាសនា ក៏ត្រូវបានបំផ្លិចបំផ្លាញ ចំណែកឯព្រះសង្ឃ ត្រូវានចាប់ផ្សឹក វត្តអារាមបានក្លាយជាទីកន្លែងឃុំឃាំង។ ប៉ុន្តែក្រោយថ្ងៃរំដោះ ៧ មករា ឆ្នាំ១៩៧៩ ក្រោមការដឹកនាំប្រកដោយកិត្តិ បណ្ឌិតរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ដោយអនុវត្ត នូវនយោបាយ ឈ្នះ ឈ្នះ បានកសាងប្រទេសពី បាតដៃទទេរហូតដល់មានការអភិវឌ្ឃន៍ដូចសព្វថ្ងៃ ។

លោកជំទាវបន្តទៀតថា តាមរយៈ សមិទ្ធិផលទាំងនេះ គឺពិតជាបានចូលរួមចំណែកក្នុងការពង្រឹងវស័យ ពុទ្ធចក្រ និងវិស័យអាណាចក្រឲ្យកាន់តែរីកចម្រើនថែមទៀត ។ ម៉្យាងទៀតបានចូលរួមចំណែកក្នុងការ លើកសោភណ្ឌភាពរបស់ខេត្តផង ដើម្បីទាញចំណូលពីវិស័យទាំងនេះ ក្នុងការក្លាយទៅជារមណីយដ្ឋាន ទេសចរណ៍ព្រះពុទ្ធសានាផងត់បន្ថយភាពក្រីក្រ ។

លោកជំទាវក៏បានអំពាវនាវឲ្យព្រះសង្ឃ និងប្រជាពលរដ្ឋទាំងអស់គ្នាត្រូវតែប្រុងប្រយ័ត្នខ្ពស់ និងចូលរួមគោរព តាមគោលការណ៍របស់ក្រសួងសុខាភិបាល ៣ការពារ ៣កុំ ដើម្បីទប់ស្កាត់នូវការឆ្លងរីករាលដាលនៃ ជំងឺកូវីដ១៩ ខណៈមេរោគបំផ្លែងខ្លួនថ្មី អូមីក្រុង កំពុងតែរីករាលដាលនៅពាសពេញពិភពលោក៕