ភរិយាលោក ហុង សុខហួរ ត្រូវបានប្រកាសទទួលស្គាល់ ជាសមាជិកព្រឹទ្ធសភា ជំនួសតំណែងប្តីលោកស្រី


(ភ្នំពេញ)៖ ទីបំផុត ! នៅក្នុងកិច្ចប្រជុំពេញអង្គ នាព្រឹកថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០១៧នេះ ព្រឹទ្ធសភាបានសម្រេចទទួលស្គាល់ លោកស្រី គុណ លំអង ភរិយាលោក ហុង សុខហួរ ជាសមាជិកព្រឹទ្ធសភាពេញសិទ្ធិ ឲ្យជំនួសតំណែងប្តីរបស់លោកស្រី ដែលបានលាលែងពីតំណែងហើយ។