ព្រឹកនេះសម្តេចតេជោនាយករដ្ឋមន្រ្តីអនុញ្ញាតឲ្យរដ្ឋមន្ត្រីការបរទេសទីម័រ ខាងកើតចូលជួបសំដែងការគួរសមនិងពិភាក្សាការងារ


សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះ រាជាណាចក្រកម្ពុជាបានអនុញ្ញាតឲ្យលោកស្រីបណ្ឌិត អាដាលដីហ្សា អាល់ប៊ែវទីណា ហ្សាវីយេ រៃយ៍ ម៉ាកណូ (Dr. Adaza Albertina Xavier Reis Magno) រដ្ឋមន្ត្រីការ បរទេសនិងសហប្រតិបត្តិការនៃ សាធារណរដ្ឋប្រជាធិបតេយ្ យទីម័រខាងកើតចូលជួបសំដែងការគួរសមនិងពិភាក្សាការ ងារនៅវិមានសន្តិភាពនាព្រឹកថ្ងៃទី ២៨ ខែ មករា ២០២២ នេះ ។

លោកស្រីបណ្ឌិត អាដាលដីហ្សា អាល់ ប៊ែវទីណា ហ្សាវីយេ រៃយ៍ បានអញ្ជើញមកដល់កម្ពុជានារសៀលថ្ងៃទី២៦ខែ មករាឆ្នាំ២០ ២២ ដើម្បីទស្សនកិច្ចផ្លូវការនៅព្រះរាជា ណាចក្រកម្ពុជារយៈពេល៤ថ្ងៃ (ពីថ្ងៃទី២៦ -២៩ ខែមករា ឆ្នាំ២០២២ ឆ្លើយតបតាមការអញ្ជើញរបស់លោក ប្រាក់ សុខុន ឧបនាយ ករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេសនិងសហប្រតិ បត្តិការអន្តរជាតិ។

បើតាមការជូនដំណឹងរបស់ក្រសួងការបរទេ សបានឱ្យដឹងថាក្នុងអំឡុងពេលនៃដំណើរទស្សនកិច្ចលោកស្រីបណ្ឌិត អាដាល់ជីហ្សា អាល់ប៊ែរទីណា ហ្សាវីយេ រៃយ៍ ម៉ាកណូនឹង អញ្ជើញចូលជួបសម្តែងការគួរសមចំពោះសម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និង មានជំនួបទ្វេភាគីជាមួយ លោកឧបនា យករដ្ឋមន្ត្រី ប្រាក់ សុខុន ដើម្បីពិភាក្សាលើទិដ្ឋភាពផ្សេងៗនៃទំនាក់ទំនងនិងកិច្ចសហប្រតិបត្តិការទ្វេភាគីក៏ដូចជាបញ្ហាតំបន់ និងអន្តរជាតិដែលជាផលប្រយោជន៍និងក្តីបា រម្ ភរួមព្រមទាំងសំណើសុំចូលជាសមាជិកអាស៊ានរបស់ទីម័រខាងកើតផងដែរ។

លោកស្រីរដ្ឋមន្ត្រីការបរទេស និងសហប្រ តិបត្តិការទីម័រខាងកើតក៏រំពឹងថានឹងមានជំ នួបដាច់ឡែកឡែកពីគ្នាជាមួយឥស្សរជនកម្ពុជាមកពីវិស័យសាធារណៈ និងឯកជនដទៃទៀតផងដែរ។

ដំណើរទស្សនកិច្ចផ្លូវការរបស់លោកស្រីបណ្ឌិត អាដាល់ជីហ្សា អាល់ប៊ែរទីណា ហ្សារីយោ រៃយ៍ ម៉ាកណូ មកកាន់កម្ពុជា នឹងបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តរបស់ទីម័រខាងកើតក្នុងការធ្វើការកាន់តែជិត ស្និទ្ធជា មួយព្រះរាជាណាចក្រកម្ពុជា ដើម្បីពង្រឹងបន្ថែមទៀតនូវទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទាំងនៅក្នុងក្របខ័ណ្ឌទ្វេភាគីនិងពហុភាគី ដើម្បីផលប្រយោជន៍ទៅវិញទៅមកនប្រទេ សទាំងពីរ៕