ស្ត្រីទើបសម្រាលកូន៣គ្រួសារនៅស្រុកសាលាក្រៅទទួលបានថវិកាមូលនិធិសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាអនុប្រធានគណបក្សប្រជាជនកម្ពុជា ។ ថ្ងៃទី៣០ខែមិថុនាឆ្នាំ២០១៧ ក្រុមការងារមូលនិធិសម្តេចក្រឡាហោម ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ដឹកនាំដោយលោក ម៉ី វុទ្ធារ៉ា ប្រធានក្រុមការងារមូលនិធិ ក្នុងនាមលោកជំទាវ បាន ស្រីមុំ អនុប្រធានមូលនិធិប្រចាំខេត្ត និងជាអ្នកតំណាងរាស្ត្រគណបក្សប្រជាជនកម្ពុជាមណ្ឌលប៉ៃលិន បានអញ្ជើញជួបសួរសុខទុក្ខ និងនាំយក ថវិកា មូលនិធិសម្តេចក្រឡាហោម ស ខេង ខេត្តប៉ៃលិន ផ្តល់ជូនដល់ស្រ្តីសម្រាលកូន ៣គ្រួសារ នៅស្រុកសាលាក្រៅ ខេត្តប៉ៃលិន ដោយក្នុងមួយគ្រួសារៗទទួលបានថវិកាមូលនិធិចំនួន ២០០,០០០រៀល(ពីរសែនរៀលគត់)។ ក្នុងឱកាសនោះ ក្រុមការងារបាននាំបណ្តាំផ្ញើសួរសុខទុក្ខ និងចូលរួមអបអរសាទរដល់សមាជិកគ្រួសារថ្មី ពីសំណាក់សម្តេចក្រឡាហោម ស ខេង ជូនប្រជាពលរដ្ឋសម្រាលកូនទាំង៣គ្រួសារ នាពេលនេះ ដោយជានិច្ចកាល សម្តេចក្រឡាហោម និងក្រុមការងារគណបក្សប្រជាជនកម្ពុជាទាំងអស់ បានគិតគូយកចិត្តទុកដាក់ពីសុខ និងទុក្ខរបស់ប្រជាពលរដ្ឋគ្រប់ៗរូប ទូទាំងប្រទេស តាមរយៈអ្នកតំណាងរាស្រ្តនិងក្រុមការងារគ្រប់លំដាប់ថ្នាក់គណបក្សប្រជាជនកម្ពុជា ។
មូលនិធិសម្តេចក្រឡាហោម ស ខេង ផ្តល់ជូនដល់ស្រ្តីសម្រាលកូន ៣គ្រួសារ នៅស្រុកសាលាក្រៅ ខេត្តប៉ៃលិន
