របាយការណ៍អនុវត្តវិធានការម្សិលមិញ៖ អប់រំផ្សព្វផ្សាយច្បាប់ ២១ទីតាំង, អប់រំតាមគោលដៅចរាចរណ៍ផ្លូវគោក ១៣៩នាក់


(ភ្នំពេញ)៖ ក្នុងការអនុវត្តវិធានការនៅទូទាំងប្រទេសកម្ពុជា នៅថ្ងៃទី០២ ខែមីនា ឆ្នាំ២០២២ ម្សិលមិញ គឺមិនមានអ្នកប្រព្រឹត្តល្មើសវិធានការសុខាភិបាល និងវិធានការរដ្ឋបាលនោះទេ។ ទោះជាយ៉ាងនេះក្តី នៅថ្ងៃម្សិលមិញ សមត្ថកិច្ចបានអប់រំផ្សព្វផ្សាយច្បាប់ចំនួន ២១ទីតាំង និងអប់រំតាមគោលដៅចរាចរណ៍ផ្លូវគោក ១៣៩នាក់ (យានយន្ត ៩៨គ្រឿង) ផងដែរ។