សម្តេចវិបុលសេនាភក្តី សាយ ឈុំ អញ្ជើញបំពេញទស្សនកិច្ចផ្លូវការនៅសាធារណរដ្ឋកូរ៉េ


តាមការអញ្ជើញរបស់ឯឧត្តម Park Byeong-seug ប្រធានរដ្ឋសភា នៃសាធារណរដ្ឋកូរ៉េ នាព្រឹកថ្ងៃទី៤ ខែមេសា ឆ្នាំ២០២២ នៅព្រលានយន្តហោះអន្តរជាតិភ្នំពេញ គណៈប្រតិភូព្រឹទ្ធសភាកម្ពុជា ដឹកនាំដោយសម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រម្ពុជា បានអញ្ជើញទៅបំពេញទស្សនកិច្ចផ្លូវការនៅសាធារណរដ្ឋកូរ៉េ ចាប់ពីថ្ងៃទី៤ ដល់ថ្ងៃទី៧ ខែមេសា ឆ្នាំ២០២២ ដើម្បីពង្រឹងពង្រីកកិច្ច
សហប្រតិបត្តិការរវាងអង្គការនីតិប្បញ្ញត្តិទាំងពីរ ព្រមទាំងទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការល្អប្រពៃរវាងប្រជាជន និងប្រទេសទាំងពីរកម្ពុជា-កូរ៉េ៕