សម្តេច សាយ ឈុំ អញ្ជើញរំលែកទុក្ខគ្រួសារសព លោកជំទាវ អេង គឹមនាង


ព្រឹកថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០១៧ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញចូលរួមរំលែកទុក្ខជាមួយក្រុមគ្រួសារសព លោកជំទាវ អេង គឹមនាង អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង ដែលបានទទួលមរណភាព កាលពីថ្ងៃអង្គារ ទី១១ ខែកក្កដា ឆ្នាំ២០១៧ វេលាម៉ោង ១១:១៥នាទីយប់ ក្នុងជន្មាយុ៦៤ឆ្នាំ ដោយរោគាពាធ។
សព លោកជំទាវ អេង គឹមនាង បានតម្កល់ធ្វើបុណ្យទក្ខិណានុប្បទាន តាមទំនៀមទំលាប់ប្រពៃណីសាសនា នៅគេហដ្ឋាននៃសព ផ្ទះលេខ១៨៣ ផ្លូវជាតិលេខ៣ ភូមិក្រាំងដូនទៃ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។