សម្តេចវិបុលសេនាភក្តី សាយ ឈុំ អញ្ជើញសួរសុខទុក្ខមន្រ្តីស្ថានទូតកម្ពុជាប្រចាំសាធារណរដ្ឋកូរ៉េ


ក្នុងឱកាសបំពេញទស្សនកិច្ចជាផ្លូវការនៅសាធារណរដ្ឋកូរ៉េ នាថ្ងៃទី៦ ខែមេសា ឆ្នាំ២០២២ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជួបសំណេះសំណាល និងសួរសុខទុក្ខមន្រ្តីស្ថានទូតកម្ពុជាប្រចាំសាធារណរដ្ឋកូរ៉េ នៅស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំសាធារណរដ្ឋកូរ៉េ ។