លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បញ្ចូលសមាជិកា សមាជិកសមាគមការិនីកម្ពុជា២៤៣នាក់


សមាជិកា សមាជិកសមាគមកាយរិទ្ធនារីកម្ពុជាចំនួន២៤៣នាក់ ត្រូវបាន លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នីអគ្គស្នងការសមាគមកាយឬទ្ធនារីកម្ពុជា ធ្វើពិធីសច្ចាជូននៅក្នុងពិធីសច្ចាបញ្ចូលសមាជិកថ្មីលើកទី២២ «Promise Ceremony» នាថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២២ នៅសណ្ឋាគារសុខាសៀមរាប ដែលមានការចូលរួមពីស្ថាបនិក អតីតអគ្គស្នងការ ស្នងការ សសមាជិកបំពាក់កន្សែងចំនួន២៤៣នាក់ សសមាជិកគាំទ្រ១៦៥ សសមាជិកសកម្ម៧៨នាក់ និងភ្ញៀវកិត្តិយសសរុបជាង៣០០នាក់។

លោកជំទាវ ពេជនចន្ទមុន្នី បានលើកឡើងថា ការចូលជាសមាជិករបស់សមាគមកាយរឹទ្ធិកម្ពុជា គឺបានផ្ដល់ឱ្យសមាជិកនូវចំណេះដឹងបទពិសោធន៍ទាំងជីវិតការងារ និងការងារសង្គមផ្តល់ឱកាស និងលទ្ធភាពធ្វើការរួមគ្នា ដើម្បីផលប្រយោជន៍សង្គម។

លើសពីនេះកុមារី យុវតី និងសមាជិករបស់សមាគមត្រូវបានបណ្ដុះបណ្ដាលភាពជាអ្នកដឹកនាំ ធ្វើការជាក្រុមដើម្បីក្លាយជាធនធានដ៏ល្អជួយអភិវឌ្ឍប្រទេសជាតិ។ មិនតែប៉ុណ្ណោះសមាជិកទាំងអស់ត្រូវបានជំរុញលើកទឹកចិត្ត ឲ្យក្លាយជាកូនល្អ សិស្សល្អប្រជាពលរដ្ឋល្អ តាមគោលបំណង និងបេសកកម្ម និងពាក្យស្លោករបស់សមាគមកម្លាំងស្ម័គ្រចិត្តដើម្បីកុមារី និងយុវតីកម្ពុជា។

លោកជំទាវ បានថ្លែងអំណរគុណដល់សមាជិកាសមាជិកសកម្ម និងគាំទ្រដែលបានចូលរួមក្នុងការគាំទ្រចែករំលែកទាំងចំណេះដឹង ពេលវេលា សម្ភារ និងថវិកាក្នុងការជូនដល់កុមារី យុវតីតាមរយៈសមាគមកាយឬទ្ធនារីកម្ពុជា។ លោកស្រីបានបញ្ជាក់ថា តាមរយៈជំនួយពីសប្បុរសជននានា សមាគមនឹងយកមកបម្រើដល់សកម្មភាព និងគាំទ្រឱ្យកិច្ចដំណើរការរបស់សមាគមមានប្រសិទ្ធភាពខ្ពស់ដើម្បីជួយអភិវឌ្ឍន៍ថាមពលកុមារី យុវតីរបស់កម្ពុជាមាន អនាគតល្អ និងក្លាយជាធនធានដែលចាំបាច់ក្នុងការកសាងប្រទេសជាតិតទៅមុខទៀត។

សូមបញ្ជាក់ថា នៅក្នុងអាណត្តិថ្មីនេះ ក្រោមការដឹកនាំរបស់ លោកជំទាវ ពេជ ចន្ទមុន្នី សមាគមបានធ្វើសកម្មភាពជាច្រើន និងបានចុះសំណេះសំណាលសួរសុខទុក្ខសមាជិកា សមាជិកតាមបណ្តាខេត្ត និងបង្រៀនសម្ដែងរបាំ ប្រពៃណីរបស់កុមារី យុវតី រៀបចំកម្មវិធី Thinking Day កម្មវិធីបញ្ចូលសមាជិកថ្មីលើកទី២១ និងសកម្មភាពសង្គមសំខាន់ៗជាច្រើនទៀត។

បន្ទាប់ពីពិធីសច្ចាបញ្ចូលសមាជិកថ្មីលើកទី២២រួចមក លោកជំទាវ ពេជ ចន្ទមុន្នី បានដឹកនាំស្នងការ កុមារី យុវតី និងសមាជិកា សមាជិកសមាគមដាំដើមឈើនៅមុខប្រាសាទអង្គរវត្តទុកជាអនុស្សាវរីយ៍ ប្រកបដោយបរិយាកាសរីករាយស្និទ្ធស្នាលក្រៃលែង៕