រដ្ឋមន្ត្រីក្រសួងអប់រំ ស្វែងរកការជួយឧបត្ថម្ភសម្រាប់រង្វាន់ ជ័យលាភីសិស្សពូកែទូទាំងប្រទេស


(ភ្នំពេញ)៖ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ ជួនណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានអំពាវនាវស្វែងរកការជួយ ឧបត្ថម្ភសម្រាបជារង្វាន់ សម្រាប់ជ័យលាភីសិស្សពូកែទូទាំងប្រទេស ផ្នែកអក្សរសិល្ប៍ខ្មែរ គណិតវិទ្យា និងរូបវិទ្យា។

ឯកឧត្តមរដ្ឋមន្ត្រីបញ្ជាក់ថា ការប្រឡងសិស្សពូកែទូទាំងប្រទេស ផ្នែកអក្សរសិល្ប៍ខ្មែរ គណិតវិទ្យា និងរូបវិទ្យាថ្នាក់ទី៩ និង១២ នឹងចាប់ផ្តើមចាប់នៅថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២២ នៅវិទ្យាល័យ១០មករា ១៩៧៩ ខែសៀមរាប។

ឯកឧត្តមរដ្ឋមន្ត្រីសូមអំពាវនាវដល់សប្បុរសជនក្នុង និងក្រៅប្រទេស មេត្តាជួយជាសម្ភារៈថវិកា សម្រាប់ជារង្វាន់ និងការលើកទឹកចិត្តដល់សិស្សជ័យលាភី សំដៅជំរុញចលនានេះ ឲ្យកាន់តែមានប្រសិទ្ធភាពខ្ពស់នៅឆ្នាំក្រោយៗ៕