ឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន ទទួលឯកអគ្គរដ្ឋទូតឡាវថ្មីប្រចាំកម្ពុជា ចូលជួបសម្តែងការគួរសម


ឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា នៅព្រឹកថ្ងៃទី២២ ខែមេសា ឆ្នាំ២០២២ បានទទួលលោក Buakeo Phumvongsay ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវថ្មី ប្រចាំព្រះរាជាណាចក្រកម្ពុជា ចូលជួបសម្តែងការគួរសម។ ជំនួបនេះ ធ្វើឡើងនៅទីស្តីការក្រសួង៕