អបអរសាទរសិស្សានុសិស្សកម្ពុជាបានទទួលជ័យលាភីក្នុងការប្រកួតប្រជែងអ្នកវិទ្យាសាស្រ្តវ័យក្មេងអាស៊ានបូកបី លើកទី៦ ប្រទេសវៀតណាម


អបអរ​សាទរ​​សិស្សានុសិស្ស​កម្ពុជា​បាន​ទទួល​ជ័យលាភី​ក្នុង​ការ​ប្រកួត​ប្រជែង​អ្នក​វិទ្យាសាស្រ្ត​វ័យក្មេង​អាស៊ាន​បូកបី លើកទី៦ (6th ASEAN Plus Three Junior Science Odyssey – APT JSO) សម្រាប់​សិស្ស​មាន​អាយុ​ពី ១៣ឆ្នាំ ដល់ ១៥ឆ្នាំ លើ​ប្រធានបទ« ឋាមពល​កើត​ឡើង​វិញ​សម្រាប់​ទ្រទ្រង់ជីវិត » ដែល​បាន​ប្រព្រឹត្ត​ទៅ​ពី​ថ្ងៃ​ទី១០ ដល់ ថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៧ នៅទីក្រុងហាណូយ ប្រទេសវៀតណាម។
ជា​លទ្ធផល​ សិស្សកម្ពុជាយើងទទួលបានមេដាយសរុបចំនួន ១៤ គ្រឿង ក្នុងនោះ មេដាយមាស ០១គ្រឿង មេដាយប្រាក់ ១០គ្រឿង និងមេដាយសំរឹទ្ធ ០៣គ្រឿង។