ព្រឹកនេះសម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឲ្យអគ្គសេនាធិការចម្រុះនៃកងកម្លាំងស្វ័យការពារជប៉ុន


សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជានាព្រឹកថ្ងៃទី ២៩ ខែ មេសា​ឆ្នាំ ២០២២ នេះបានអនុញ្ញាតឲ្យលោកនាយ ឧត្តមសេនីយ៍ យ៉ាម៉ា សាគិកូជិ (Yamazaki Koji) អគ្គសេនាធិការចម្រុះនៃកងកម្លាំងស្វ័យការពារជប៉ុនចូលជួបសំដែងការគួរសមនៅវិមានសន្តិភាព ។ជំនួបនេះធ្វើឡើង ក្នុងឱកាសដែលនាយឧត្តមសេនីយ៍ ធ្វើដំណើរទស្សនកិច្ចផ្លូវការរយៈពេលពីរថ្ងៃនៅព្រះរាជាណាចក្រកម្ពុជា។

គួរបញ្ជាក់ថាដំណើរទស្សនកិច្ចនាពេលនេះគឺស្របពេលដែលក្នុងឆ្នាំ ២០២២ នេះកម្ពុជា-ជប៉ុន បានប្រារព្ធខួបទី៣០ឆ្នាំនៃប្រតិ បត្តិការរក្សាសន្តិភាព (PKO) ដែលជាប្រតិ បត្តិការក្រៅប្រទេសលើកទី១ របស់កងកម្លាំងស្វ័យការពារជប៉ុនក្នុងក្របខណ្ឌអង្គការសហប្រជាជាតិដោយក្នុងនេះមានការរៀបចំកម្មវិធីជាច្រើនរួមមាន៖ដំណើរទស្សន កិច្ចផ្លូវការរបស់ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត មេបញ្ជាការកងទ័ពជើងគោកនៅក្នុងប្រទេសជប៉ុនក្នុងខែកុម្ភៈឆ្នាំ ២០២២ និង ការចូលចតនាវាកងកម្លាំងស្វ័យការពារ ជើងទឹកជប៉ុននៅខេត្តព្រះសីហនុដែលអមដោយទស្សនកិច្ចនៅកំពង់ផែយោធារាមកាលពីខែមីនា ឆ្នាំ ២០២២កន្លងទៅនេះ ៕