កម្ពុជាទើបនឹងមានម៉ាស៊ីនព្យាបាលជម្ងឺមហារីកលើកដំបូង


Caner Marchin 03 03 16 2 copy

     មនុស្ស​ដែល​កើត​ជម្ងឺ​មហា​រីក​ក្នុង​ប្រទេស​កម្ពុជា ​នឹង​អាច​មាន​លទ្ធ​ភាព​ព្យា​បាល​ហើយ​ ដោយ​នា​ពេល​នេះ កម្ពុជា​មាន​ឧបករណ៍​ម៉ាស៊ីន​ថ្មី​លើក​ដំបូង​បង្អស់​ ​អាច​សម្លាប់​មេ​រោគ​មហា​រីក​បាន​ដោយ សក្តិ​សិទ្ធិ​ ។

     អគារ​ព្យា​បាល​ជំងឺ​មហា​រីក Bunker Room និង​ម៉ាស៊ីន​ព្យាបាល​ជំងឺ​មហា​រីក Accelerator ត្រូវ​គេ​និយាយ​ថា គឺ​ជា​ម៉ាស៊ីន​ព្យា​បាល​ជំងឺ​មហា​រីក​ដោយ​កាំ​រស្មី​ថ្មី​បំផុត​លើក​ទី​១ ​ដែល​កម្ពុជា​ទើប​នឹង​មាន​លើក​ដំបូង​… ​តម្លៃ​សរុប​១​.៤៩៦.០០០ ​ដុល្លារ​អាម៉េរិក និង​ត្រូវ​បាន​ដាក់​ឲ្យ​ដំណើរ​ការ​ព្យា​បាល​ជំងឺ​មហា​រីក​ នៅ​មន្ទីរ​ពេទ្យ​មិត្ត​ភាព​ខ្មែរ​-​សូវៀត ​។

     ពិធី​សម្ពោធ​ដាក់​ឲ្យ​ដំណើរ​ការ បាន​ធ្វើ​ឡើង​នៅ​ព្រឹក​ថ្ងៃ​ទី​២​ ខែ​មិនា ក្រោម​អធិបតី​ភាព​រដ្ឋ​មន្ត្រី​ក្រសួង​សុខា​ភិបាល ​ឯក​ឧត្តម​វេជ្ជ​បណ្ឌិត ម៉ម ប៊ុនហេង ដោយ​មាន​ការ​ចូល​រួម​ពី​តំណាង​អង្គការ​ដៃ​គូ និង​មន្ត្រី​សុខា​ភិបាល​ជា​ច្រើន​ទៀត​ ។ ប្រធាន​មន្ទីរ​ពេទ្យ​មិត្ត​ភាព​ខ្មែរ​-​សូវៀត លោក​វេជ្ជ​បណ្ឌិត ​ងី ម៉េង បាន​ថ្លែង​ថា​ក្នុង​ឆ្នាំ ​២០១៥ មន្ទីរ​ពេទ្យ​មិត្ត​ភាព​ខ្មែរ​-​សូវៀត​បាន​ពិនិត្យ​ និង​ព្យា​បាល​ជំងឺ​បាន​ជាង ​១៩​ម៉ឺន ​៨​ពាន់​នាក់ ទទួល​អ្នក​ជំងឺ​សម្រាក​ពេទ្យ ជាង​ ២​ម៉ឺន ​៧​ពាន់​នាក់​ ។ លោក​ថា ផ្នែក​ជំងឺ​មហា​រីក​បាន​បើក​ឲ្យ​ដំណើរ​ការ​នៅ​ឆ្នាំ ​២០០៣ ដែល​មាន​បុគ្គលិក​ ៣៥​នាក់ និង​ក្នុង​ឆ្នាំ ​២០១៥ មន្ទីរ​ពេទ្យ​បាន​ទទួល​ពិនិត្យ ​និង​ព្យា​បាល​ជំងឺ​មហា​រីក​ដោយ​កាំ​រស្មី​ចំនួន ​១.៤៨៣​នាក់ ដែល​មាន​ការ​កើន​ឡើង​ពី​មួយ​ឆ្នាំ​ទៅ​មួយ​ឆ្នាំ ​។ រដ្ឋ​មន្ត្រី​ក្រសួង​សុខា​ភិបាល ​ឯកឧត្តម​វេជ្ជ​បណ្ឌិត ម៉ម ប៊ុន​ហេង បាន​ថ្លែង​ថា តាម​រយៈ​អគារ និង​ម៉ាស៊ីន​ថ្មី​នេះ គឺ​នឹង​ជួយ​សម្រួល​ដល់​ការ​ព្យា​បាល​ជំងឺ​មហា​រីក​នៅ​កម្ពុជា​ កាន់​តែ​ប្រ​សើរ និង​មាន​ប្រសិទ្ធ​ភាព​ជាង​មុន ជា​មួយ​នឹង​ឧបករណ៍​សម្ភារៈ​ទំនើប​ៗ​នេះ នឹង​ធ្វើ​ឲ្យ​មន្ទីរ​ពេទ្យ​មាន​លទ្ធ​ភាព​ផ្ដល់​សេវា​កាន់​តែ​មាន​ប្រសិទ្ធិ​ភាព​ខ្ពស់ ​ជូន​ដល់​ប្រជា​ពលរដ្ឋ​ដែល​មាន​ជំងឺ​មហា​រីក​ ។

     ម៉ាស៊ីន Accelerator គឺ​ជា​ម៉ាស៊ីន​ព្យាបាល​ជំងឺ​មហា​រីក ដោយ​កាំ​រស្មី​ថ្មី​បំផុត​ទី​១ ក្នុង​ប្រទេស​កម្ពុជា​… សាង​សង់ និង​បំពាក់​ដោយ​ក្រុម​ហ៊ុន Neusoft និង​ក្រុម​ហ៊ុន Envisioning Co, Ltd ពី​ដើម​ឆ្នាំ​ ២០១៥ ហើយ​បាន​រួច​រាល់​ជា​ស្ថាពរ​នៅ​ដំណាច់​ឆ្នាំ​ ២០១៥ ​។ ក្រុម​បច្ចេក​ទេស​បាន​ឲ្យ​ដឹង​ថា ក្រុម​ហ៊ុន Neusoft ជា​ក្រុម​ហ៊ុន​លំដាប់​ពិភព​លោក​របស់​ប្រទេស​ចិន ​ដែល​មាន​បច្ចេក​វិទ្យា​ទំនើប​ផ្នែក​បរិក្ខា​ពេទ្យ​ ជា​ពិសេស​ម៉ាស៊ីន Accelerator ស៊ី​ធី​ស្កែន CT Scan និង MRI​។

Caner Marchin 03 03 16 3 copy  Caner Marchin 03 03 16 4 copy

Caner Marchin 03 03 16 5 copy  Caner Marchin 03 03 16 6 copy