ក្រុមការងារមន្ទីរធនធានទឹក និងឧតុនិយមខេត្ត បានសហការជាមួយបងប្អូនប្រជាកសិករ អន្តរាគមន៍បូមទឹកចេញពីផ្ទៃដីដែលកំពុងលិចលង់


ត្បូងឃ្មុំ៖ ភ្លៀងដែលបានធ្លាក់ជាបន្តបន្ទាប់ បានបង្កឱ្យផ្ទៃដីស្រែវស្សារបស់បងប្អូនប្រជាកសិករប្រមាណ ៤៥ ហិកតា នៅក្នុងភូមិខ្ជាយ ឃុំតំបែរ ស្រុកតំបែរ រងការជន់លិចដោយជំនន់ទឹកភ្លៀង ។ ដើម្បីជៀសវាងការខូចខាតដំណាំស្រូវ នៅរសៀលថ្ងៃទី ១៦ ខែកក្កដា នេះ ក្រុមការងារមន្ទីរធនធានទឹក និងឧតុនិយមខេត្ត បានសហការជាមួយបងប្អូនប្រជាកសិករ អន្តរាគមន៍បូមទឹកចេញពីផ្ទៃដីដែលកំពុងលិចលង់ទាំងនោះ ដោយប្រើប្រាស់ម៉ាស៊ីនបូមទឹកចល័តខ្នាតតូច សរុបចំនួន ១៦ គ្រឿង ៕