ឯកឧត្តម អ៊ាង សុផល្លែត បន្តចុះស្វែងយល់ពីតម្រូវការ និងដោះស្រាយបញ្ហាចាំបាច់ជូនពលរដ្ឋក្នុងឃុំដំរិល ស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ


ឯកឧត្តម អ៊ាង សុផល្លែត ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកអូររាំងឪ នៅព្រឹកថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២២នេះ បានដឹកនាំក្រុមការងារបន្តចុះសាកសួរសុខទុក្ខស្វែងយល់ពីតម្រូវការ និងដោះស្រាយរាល់បញ្ហាចាំបាច់ជូនបងប្អូនប្រជាពលរដ្ឋនៅក្នុងឃុំដំរិល ស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ។

ឯកឧត្តម អ៊ាង សុផល្លែត ក៏បានផ្តាំផ្ញើការសាកសួរសុខទុក្ខ ប្រជាពលរដ្ឋ ពីសំណាកសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ដែលជានិច្ចកាលសម្តេចទាំងទ្វេរតែង បានគិតគូរពីការលំបាក បញ្ហាកង្វល់ និងតម្រូវការនានារបស់បងប្អូននៅមូលដ្ឋាន។

បន្ថែមពីនេះឯកឧត្តមបានធ្វើការថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះប្រជាពលរដ្ឋទាំងអស់ ដែលបានផ្តល់ទំនុកចិត្ត និងបោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជា ក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រកន្លងទៅ ដើម្បីសម្តេចតេជោ ហ៊ុន សែន បន្តធ្វើជានាយករដ្ឋមន្ត្រី និងបន្តដឹកនាំប្រទេសជាតិរីកចម្រើនបន្តទៀត។

ឯកឧត្តម អ៊ាង សុផល្លែត បានបញ្ជាក់ថាប្រាប់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានឱ្យជ្រាបថា ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន បានធ្វើឱ្យប្រទេសជាតិ មានការអភិវឌ្ឍន៍ និងរីកចម្រើនឥតឈប់ឈរ របស់ប្រទេសជាតិពីមួយថ្ងៃ ទៅមួយថ្ងៃ ដែលបានរំដោះប្រទេសពីរបបប្រល័យពូជសាសន៍ និងបានរក្សាសុខសន្តិភាព ពេញផ្ទៃប្រទេស ហើយបន្តអភិវឌ្ឍន៍ប្រទេសពីបាតដៃទទេររហូតមានការអភិវឌ្ឍន៍ដូចបច្ចុប្បន្ន។

នាឱកាសនោះដែរ ឯកឧត្តម អ៊ាង សុផល្លែត ក៏បានដឹកនាំក្រុមការងារ ចុះពិនិត្យមើលលទ្ធភាព អភិវឌ្ឍន៍តំបន់សក្តានុពលស្ទឹងយ៉ាង ក្នុងភូមិយាកជើង និង ភូមិយាកត្បូង ក្នុងឃុំដំរិល ស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ ដើម្បីអភិវឌ្ឍន៍ទៅជាតំបន់ពាណិជ្ជកម្ម កសិឧស្សហកម្ម ដើម្បីទ្រទ្រង់ជីវភាពរបស់ប្រជាជនឱ្យកាន់តែល្អប្រសើរ៕