គិតត្រឹមយប់ថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២២ ក្រសួងសុខាភិបាល និងក្រសួងការពារជាតិ បានចាក់វ៉ាក់សាំងការពារកូវីដ១៩ ជូនមន្រ្តីរាជការ ប្រជាពលរដ្ឋ និងកងកម្លាំងប្រដាប់អាវុធ នៅទូទាំងប្រទេសសរុបចំនួន ១៥,០២៣,១៨៤នាក់។ ក្នុងនោះរួមមាន៖
១៖ ចាប់ពីអាយុ១៨ឆ្នាំឡើង ១០,៣១៤,៣៤០នាក់
២៖ ចាប់ពីអាយុ១២ដល់១៨ឆ្នាំ ១,៨៣៧,៨៦១នាក់
៣៖ ចាប់ពីអាយុ០៦ដល់១២ឆ្នាំ ២,០៦៨,៤០២នាក់
៤៖ អាយុ៥ឆ្នាំ ៤០២,៣៧៩នាក់
៥៖ អាយុ៣ឆ្នាំដល់៥ឆ្នាំ ៤០០,២០២នាក់
ដោយឡែកសម្រាប់អ្នកបានចាក់ដូសទី៣ចំនួន ៩,១២១,២១៨នាក់ និងដូសទី៤ ចំនួន ២,៣៧៣,៧៧៥នាក់ ។
នេះបើយោងតាមរបាយការណ៍ផ្លូវការពីក្រសួងសុខាភិបាល ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅយប់ថ្ងៃនេះ៕