ស្វែងយល់អំពីសន្លឹកឆ្នោតមិនបានការ ដើម្បីចៀសវាងសន្លឹកឆ្នោតរបស់បងប្អូនក្លាយជាសន្លឹកឆ្នោតមិនបានការក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី ៥ នាថ្ងៃទី ៥ ខែមិថុនា ឆ្នាំ ២០២២


សូមបងប្អូនជាសមាជិកសមាជិកា និងអ្នកគាំទ្រគណបក្សប្រជាជនកម្ពុជា ទាំងអស់សូមមេត្តាស្វែងយល់អំពីសន្លឹកឆ្នោតមិនបានការ ដើម្បីចៀសវាងសន្លឹកឆ្នោតរបស់បងប្អូនក្លាយជាសន្លឹកឆ្នោតមិនបានការក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី ៥ នាថ្ងៃទី ៥ ខែមិថុនា ឆ្នាំ ២០២២ ខាងមុខ ៖
សន្លឹកឆ្នោតមិនបានការ គឺជាសន្លឹកឆ្នោតដែលត្រូវបានចាត់ទុកជាមោឃៈក្នុងនោះ រួមមាន៖
១) សន្លឹកឆ្នោតដែលមិនមែនជាសន្លឹកឆ្នោតផ្លូវការ
២) សន្លឹកឆ្នោតដែលគ្មានគំនូស ឬមានគំនូស ប៉ុន្តែគណៈកម្មការការិយាល័យរាប់ សន្លឹកឆ្នោត (គករ) ពុំអាចសន្និដ្ឋានបានថាបោះគាំទ្រឲ្យគណបក្សនយោបាយណាមួយ
៣) មានសញ្ញានាំឲ្យគេស្គាល់អត្តសញ្ញាណអ្នកបោះឆ្នោត
៤) មានរហែក ឬប្រឡាក់ខូច
៥) សន្លឹកឆ្នោតដែលគ្មានបោះត្រាសម្ងាត់ជាផ្លូវការ
និងមានរូបភាពដូចបង្ហាញជូនខាងក្រោមជាបន្តបន្ទាប់៖