លោកស្រី អាន ផល្លា ចុះជួបសួរសុខទុក្ខ ប្រជាពលរដ្ឋ តាមខ្នងផ្ទះប្រមាណ១២០គ្រួសារ


យោងលើមតិដឹកនាំ របស់ លោក ជា ពិសី អភិបាលខណ្ឌ ថ្ងៃទី ១៨ ខែកក្កដា ឆ្នាំ២០១៧ នៅក្រុមទី១ ភូមិកោះ អណ្តែត សង្កាត់ទួលសង្កែទី២ ខណ្ឌប្ញស្សីកែវ លោកស្រី អាន ផល្លា ប្រធានអនុសាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ ខណ្ឌឫស្សីកែវ រួមដំណើរជាមួយ សមាជិកា អនុសាខាសមាគមនារី ថ្នាក់ខណ្ឌ និងសង្កាត់ ព្រមទាំង មេភូមិ បានចុះជួបសួរសុខទុក្ខ ប្រជាពលរដ្ឋ តាមខ្នងផ្ទះប្រមាណ១២០គ្រួសារ ដើម្បីស្វែងយល់ពី ទុក្ខលំបាក ក្ដីកង្វល់ និងសំណូមពរ របស់ បងប្អូន ក្នុងមូលដ្ឋាននេះ និងស្វែងរកដំណោះស្រាយ ។ នាឱកាសនេះ លោកស្រី អាន ផល្លា បានឧបត្ថម្ភជូន ចាស់ជរា មានជីវភាពខ្វះខាត នៅតាមផ្ទះ អស់ថវិកាចំនួន ២៥០,០០០ រៀល ជាការឧបត្ថម្ភផ្ទាល់របស់ លោក ជា ពិសី អភិបាលខណ្ឌប្ញស្សីកែវ ។