ថ្ងៃនេះខួប៥ឆ្នាំ សម្តេច ទៀ បាញ់ ទទួលគោរពងារ «សម្តេចពិជ័យសេនា» ដែលមានអត្ថន័យថា «អ្នកមានថ្វីដៃឈ្នះក្នុងសង្គ្រាម»


នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២២នេះ ជាថ្ងៃខួប៥ឆ្នាំ ដែលព្រះមហាក្សត្រនៃកម្ពុជា បានប្រោសព្រះរាជទាន គោរមងារជា «សម្តេចពិជ័យសេនា» ដល់សម្តេច ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ ដែលសម្តេចបានលះបង់នូវកម្លាំងកាយចិត្ត ក្នុងការបម្រើជាតិ មាតុភូមិ។

ជាមួយគ្នានេះ នៅថ្ងៃនេះផងដែរ សម្តេចពិជ័យសេនា ទៀ បាញ់ តាមរយៈ Facebook ផ្លូវការ បានបង្ហោះសារ និងរូបភាពបញ្ជាក់ពីអត្ថន័យនៃគោរមងារ។ សម្តេចពិជ័យសេនា មានន័យថា «ជាអ្នកមានថ្វីដៃឈ្នះក្នុងសង្គ្រាម»

* សម្តេចពិជ័យសេនា : អ្នកមានថ្វីដៃឈ្នះក្នុងសង្គ្រាម
– សម្តេច : អ្នកមានតេជៈ, អ្នកមានគុណបំណាច់ដ៏ខ្ពង់ខ្ពស់បំផុត
– ពិជ័យ : ការឈ្នះ
– សេនា : អ្នកមានថ្វីដៃ៕