ប្រកាសចូលកាន់តំណែងអភិបាលរងខណ្ឌ នាយករដ្ឋបាល នៃរដ្ឋបាលខណ្ឌនានាក្នុងរាជធានីភ្នំពេញ


មន្ដ្រីរាជការ ដែលត្រូវបានតែងតាំងជាអភិបាលរងខណ្ឌ នាយករដ្ឋបាល នៅក្នុងរចនាសម្ព័ន្ធរដ្ឋបាលខណ្ឌនានា នៃរាជធានីភ្នំពេញ ត្រូវបានប្រកាសឲ្យចូលកាន់តំណែងជាផ្លូវការ នៅព្រឹកថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២២នេះ។

ពិធីនេះប្រារព្ធធ្វើឡើងនៅសាលាប្រជុំធំ នៃសាលារាជធានីភ្នំពេញ ក្រោមអធិបតីភាព ឯកឧត្តម ម៉ម សារិន ប្រធានក្រុមប្រឹក្សា និងលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ព្រមទាំងមានការចូលរួមពីមន្ដ្រីពាក់ព័ន្ធជាច្រើនទៀតផងដែរ៕