សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យឯកអគ្គរដ្ឋទូតតួកគី ជួបសម្តែងការគួរសម


នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី២៥ ខែសីហា ឆ្នាំ២០២២នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា អនុញ្ញាតឱ្យលោកស្រី អ៊ូឃូល កូចាអេហ្វេ (Ulku Kocaefe) ឯកអគ្គរដ្ឋទូតតួកគីប្រចាំនៅកម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ។

សូមបញ្ជាក់ថា លោកស្រី អ៊ូឃូល កូចាអេហ្វេ ទើបនឹងមកបំពេញបេសកកម្មជាឯកអគ្គរដ្ឋទូតតួកគីនៅកម្ពុជានាពេលថ្មីៗនេះ ជំនួសលោកស្រី អាយដា អ៊ុនលូ (Ayda Unlu) ដែលចប់អាណត្តិការងារ។

ក្នុងសារស្វាគមន៍នឹងបេសកកម្មរបស់ខ្លួននៅកម្ពុជា លោកស្រី អ៊ូឃូល កូចាអេហ្វេ បានបង្ហាញនូវក្តីសប្បាយរីករាយជាមួយបេសកកម្មការងារនេះ និងបានប្តេជ្ញាប្រឹងប្រែងធ្វើឱ្យទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងតួកគី កាន់តែល្អប្រសើរ ដើម្បីប្រយោជន៍ប្រទេស និងប្រជាជនកម្ពុជា-តួកគី៕