ពិធីជួបសំណេះសំណាល និងចែកសៀវភៅមេរៀនសង្ខេប លំហាត់គំរូ ជំនួយដល់សិស្សថ្នាក់ទី១២


កំពង់ចាម៖ នាព្រឹកថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៧ នៅស្រុកកងមាស មានប្រារព្ធពិធីជួបសំណេះសំណាល និងចែកសៀវភៅមេរៀនសង្ខេប លំហាត់គំរូជាជំនួយដល់សិស្សថ្នាក់ទី១២ ដើម្បីត្រៀមប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង ៖ ២១ សីហា ២០១៧ ក្រោមអធិបតីភាពឯកឧត្ដមបណ្ឌិត ហង់ ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា រួមជាមួយ លោកជំទាវរដ្ឋលេខាធិការ ប្រធាននាយកដ្ឋាន ប្រធានមន្ទីរអប់រំយុវជន និងកីឡាខេត្តកំពង់ចាម។
ក្នុងពិធីជួបសំណេះសំណាលនេះ ឯកឧត្ដមបណ្ឌិត ហង់ ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានចែកសៀវភៅចំនូន៥៥០ក្បាល ដល់វិទ្យាល័យហ៊ុន សែន ពាមជីកង វិទ្យាល័យហ៊ុន សែន ខ្ចៅ និងវិទ្យាល័យហ៊ុន សែន កងតាណឹង។ ឯកឧត្តមរដ្ឋមន្ដ្រីក៏បានណែនាំសិស្សានុសិស្សពីវិធីសាស្ត្ររៀនដោះស្រាយលំហាត់ ការសរសេរតែងសេចក្តី និងណែនាំពីបទបញ្ជាផ្សេងៗដើម្បីត្រៀមប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិនាពេលខាងមុខ ផងដែរ។