ពលរដ្ឋមានជីវភាពខ្វះខាតនិងចាស់ជរា ក្នុងសង្កាត់ព្រៃស ទទួលបានអំណោយពីអនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌដង្


លោកស្រី គឹម ញឹប អភិបាលខណ្ឌដង្កោ និងជាប្រធានកិត្តិយសអនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌដង្កោ នាព្រឹកថ្ងៃសុក្រ ទី០៩ ខែកញ្ញា ឆ្នាំ២០២២ បានចុះសាកសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ទៅចែកជូនដល់ប្រជាពលរដ្ឋ ដែលមានជីវភាពខ្វះខាត ចាស់ជរា ចំនួន៥០គ្រួសារ រស់នៅក្នុងសង្កាត់ព្រៃស។

នាឱកាសនោះ លោកស្រីប្រធានកិត្តិយសអនុសាខា បាននាំនូវការផ្តាំផ្ញើសាកសួរសុខ ទុក្ខពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ជូនដល់គ្រួសារទាំងអស់ ហើយលោកស្រីបានឲ្យប្រជាពលរដ្ឋបន្តយកចិត្តទុកដាក់ថែរក្សាសុខភាពឲ្យបានល្អ និងជាពិសេសអនុវត្តន៍វិធានការ (៣ការពារនិង៣កុំ) របស់សម្ដេចតេជោនាយករដ្ឋមន្រ្តី ដេម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩។ ក្នុងនោះដែរលោកស្រីក៏បានជំរុញប្រជាពលរដ្ឋទៅចាក់វ៉ាក់សាំងដូសមូលដ្ឋាន និងដូសជំរុញ។

អំណោយមនុស្សធម៌ក្នុង១គ្រួសារៗទទួលបានអង្ករចំនួន ២៥គីឡូក្រាម, មីចំនួន ០១កេស, ត្រីខ ចំនួន ០១យួរ, ទឹកត្រីចំនួន ០១យួរ, ភួងចំនួន ០១, ថ្នាំពេទ្យចំនួន០១កញ្ចប់, ម៉ាសចំនួន ០១ដុំ, ថវិកាចំនួន២០.០០០រៀល៕