សម្តេចធម្មវិសុទ្ធវង្សា សៅ ទី ហេង​ សំរិន រួមនឹងពុទ្ធបរិស័ទចំណុះជើងវត្តក្រពើហារ ប្រារព្ធពិធីកាន់បិណ្ឌទី៤


នៅព្រឹកថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២២ សម្តេចធម្មវិសុទ្ធវង្សា សៅ ទី ហេងសំរិន រួមនឹងឯកឧត្តម វង សូត រដ្ឋមន្រ្តីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បុត្រាបុត្រី ចៅប្រុសចៅស្រី សមាជិក សមាជិកាព្រឹទ្ធសភា រដ្ឋសភា ថ្នាក់ដឹកនាំមន្រ្តីរាជការ ជាពិសេសពុទ្ធបរិស័ទចំណុះជើងវត្តប្រជុំនទី ហៅវត្តក្រពើហារ ស្ថិតនៅក្រុងតាខ្មៅ ខេត្តកណ្តាល បានប្រារព្ធពិធីកាន់បិណ្ឌទី៤ ប្រកបដោយសទ្ធាជ្រះថ្លា តាមទំនៀមទម្លាប់សាសនា ។

សម្តេចធម្មវិសុទ្ធវង្សា សៅ ទី ហេង​ សំរិន បានឧទ្ទិសនូវកុសលផលបុណ្យដែលកើតចេញពីពិធីកាន់បិណ្ឌទី៤នេះ ជូនដល់ដួងវិញ្ញាណក្ខន្ធបុព្វការីជន​ មានមាតាបិតា ជីដូនជីតា ញាតិការទាំង៧សន្តាន និងឥស្សរជន វីរជន យុទ្ធជន ដែលបានលះបង់ជីវិត ដើម្បីបុព្វហេតុជាតិ និងប្រជាជន។ សូមបួងសួងឱ្យដួងវិញ្ញាណក្ខន្ធទាំងអស់ បានកើតក្នុងឋានបរមសុខ កុំបីឃ្លៀងឃ្លាតឡើយ។