សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យអតីតប្រធានចៃកា ជួបសម្តែងការគួរសម


នៅព្រឹកថ្ងៃសុក្រ ទី១៦ ខែកញ្ញា ឆ្នាំ២០២២នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានអនុញ្ញាតឱ្យលោក គីតាអូកា ហ្ស៊ីនអ៉ីឈិ (Kataoka Shinichi) អតីតប្រធានទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន (ចៃកា-JICA) ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ។

សូមបញ្ជាក់ថា JICA គឺជាទីភ្នាក់ងារអភិវឌ្ឍន៍របស់ជប៉ុន។ រាល់ជំនួយអភិវឌ្ឍន៍របស់ជប៉ុន ត្រូវបានអនុវត្តន៍ដោយអង្គការJICA។ ប្រទេសជប៉ុន បានផ្តល់ជំនួយជាច្រើនដល់កម្ពុជា ដើម្បីចូលរួមចំណែកបណ្តុះបណ្តាលធនធានមនុស្ស ការកសាងហេដ្ឋារចនាសម្ព័ន្ធ និងអភិវឌ្ឍន៍ជនបទជាដើម៕