លោក ម៉ននី បណ្ឌិត អញ្ចើញជាគណៈអធិបតី ក្នុងវេទិការផ្សព្វផ្សាយច្បាប់ ស្ដីពី ជលផល និងប្រកាសបិទនេសាទ


ព្រឹកថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១៧លោក ម៉ននី បណ្ឌិត អភិបាលនៃគណៈអភិបាលស្រុកស៊ីធរកណ្ដាល បានអញ្ចើញជាគណៈអធិបតី ក្នុងវេទិការផ្សព្វផ្សាយច្បាប់​ ស្ដីពី ជលផល និងប្រកាសបិទនេសាទ​ នៅរដូវបិទនេសាទនេះ​ ។

ក្នុងវេទិការផ្សព្វផ្សាយនេះ​ មានការចូលរួមសហការពី តំណាងខណ្ឌរដ្ឋបាលជលផល ខេត្តព្រៃវែង​ មេឃុំ​ និងក្រុមប្រឹក្សាទាំង៤​ឃុំ ដែលពាក់ពន្ឋ័​ មានឃុំល្វេ​ ឃុំរំលេច​ ឃុំព្រែកចង្រ្កាន​ ឃុំព្នៅ១​ និងមេភូមិ​ អនុភូមិ​ សមាជិកភូមិដែលពាក់ពន្ឋ័​ ព្រមជាមួយនិងគណៈកម្មការសហគមន៍នេសាទត្រីក្នុងស្រុកស៊ីធរកណ្ដាល ។

កម្មវិធីនេះរៀបចំ​ និងគាំទ្រឡើង​ ដោយអង្គការបច្ចេកទេសកសិកម្ម និងសកម្មភាពសង្គម ក្រោមគម្រោងការលើកកម្ពស់ធនធានជលផលតាមវាលស្រែធន់នឹងអាកាសធាតុ។
ដែលវេទិការនេះបានរៀបចំឡើងនៅក្នុងវត្តកោងស្រែ​ ភូមិកោងស្រែ​ ឃុំល្វេ​ ស្រុកសីុធរកណ្តាល​ ខេត្តព្រៃវែង​ ។