ព្រឹកថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១៧លោក ម៉ននី បណ្ឌិត អភិបាលនៃគណៈអភិបាលស្រុកស៊ីធរកណ្ដាល បានអញ្ចើញជាគណៈអធិបតី ក្នុងវេទិការផ្សព្វផ្សាយច្បាប់ ស្ដីពី ជលផល និងប្រកាសបិទនេសាទ នៅរដូវបិទនេសាទនេះ ។
ក្នុងវេទិការផ្សព្វផ្សាយនេះ មានការចូលរួមសហការពី តំណាងខណ្ឌរដ្ឋបាលជលផល ខេត្តព្រៃវែង មេឃុំ និងក្រុមប្រឹក្សាទាំង៤ឃុំ ដែលពាក់ពន្ឋ័ មានឃុំល្វេ ឃុំរំលេច ឃុំព្រែកចង្រ្កាន ឃុំព្នៅ១ និងមេភូមិ អនុភូមិ សមាជិកភូមិដែលពាក់ពន្ឋ័ ព្រមជាមួយនិងគណៈកម្មការសហគមន៍នេសាទត្រីក្នុងស្រុកស៊ីធរកណ្ដាល ។
កម្មវិធីនេះរៀបចំ និងគាំទ្រឡើង ដោយអង្គការបច្ចេកទេសកសិកម្ម និងសកម្មភាពសង្គម ក្រោមគម្រោងការលើកកម្ពស់ធនធានជលផលតាមវាលស្រែធន់នឹងអាកាសធាតុ។
ដែលវេទិការនេះបានរៀបចំឡើងនៅក្នុងវត្តកោងស្រែ ភូមិកោងស្រែ ឃុំល្វេ ស្រុកសីុធរកណ្តាល ខេត្តព្រៃវែង ។