CPP ចេញសេចក្តីថ្លែងការណ៍ច្រានចោលនូវការញុះញង់ របស់ទណ្ឌិត សម រង្ស៊ី ដែលថា មន្រ្តីខ្លួនទៅចុះចូលជាមួយ CNRP


(ភ្នំពេញ)៖ គណបក្សកាន់ប្រជាជនកម្ពុជា បានចេញសេចក្តីថ្លែងការណ៍ច្រានចោលនូវ ការលើកឡើងរប​ស់ លោក សម រង្ស៊ី អតីតប្រធានគណបក្សសង្រ្គោះជាតិ ដែលបានមួលបង្កាច់ថា មន្រ្តីរបស់ គណបក្សប្រជាជនកម្ពុជា ចុះចូលជាមួយគណបក្សសង្រ្គោះជាតិ។

តាមសេចក្តីថ្លែងការណ៍របស់ អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា បានឱ្យដឹងថា ការលើកឡើងនេះ មិនពិតនោះទេ ហើយថាមានតែសមាជិក គណបក្សសង្រ្គោះជាតិប៉ុណ្ណោះ ដែលកន្លងទៅ បានមកសុំចុះចូលជាមួយគណបក្សប្រជាជនកម្ពុជា នៅតាមមូលដ្ឋាននានា។