ឯកឧត្តម ណៅ ធួក ចុះបំពេញបេសកកម្មពិនិត្យមើលស្ថានភាពទឹកទន្លេនិងបទល្មើសនេសាទនៅខេត្តកំពង់ឆ្នាំង


ឯកឧត្តម ណៅ ធួក រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រម៉ាញ់ និងនេសាទ ទទួលបន្ទុកជលផលក្នុងពេលចុះបំពេញបេសកកម្មពិនិត្យមើលស្ថានភាពទឹកទន្លេនិងបទល្មើសនេសាទនៅខេត្តកំពង់ឆ្នាំងឯកឧត្តមបានមានប្រសាសន៍ថាៈ ទឹកទន្លេមានការកើនឡើង ប៉ុន្តែបទល្មើសនេសាទនៅក្នុងឆ្នាំ២០១៧នេះ គឺបានថយចុះជាងឆ្នាំកន្លងទៅគួរអោយកត់សម្គាល់នៅក្នុងស្រុកជលគីរី និងស្រុកកំពង់ត្រឡាចខេត្តកំពង់ឆ្នាំង។
ឯកឧត្តមមានប្រសាសន៍បែបនេះនៅព្រឹកថ្ងៃទី២៧ខែកក្កដាឆ្នាំ២០១៧ ក្នុងពេលឯកឧត្តមដឹកនាំកម្លាំងខ័ណ្ឌរដ្ឋបាលជលផលកំពង់ឆ្នាំង ចុះពិនិត្យ និងបង្ក្រាបបទល្មើសនេសាទនៅចំណុចសំខាន់ៗនៃស្រុកកំពង់ត្រឡាច និងស្រុកជលគីរី។