ព្រឹកថ្ងៃទី១៣ ខែមីនា ឆ្នាំ២០១៦ ឯកឧត្តម អ៊ុំ ប៊ុនឡេង អនុប្រធានប្រចាំការគណកម្មាធិការគណបក្សខេត្តព្រៃវែង និង ឯកឧត្តម ងិន បាណាល់ ប្រធានក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជាខេត្តព្រៃវែង បានអញ្ជើញជាអធិបតីភាពក្នុងពិធីប្រកាសសេចក្តីសម្រេចកែសម្រួលក្រុមការងារយុវជនគណបក្សស្រុកស៊ីធរកណ្តាល។ ឯកឧត្តម ងិន បាណាល់ បានផ្តាំផ្ញើទៅយុវជនសកម្មជនដែលបានចូលរួមក្នុងពិធីឲ្យចេះសិក្សាស្រាវជ្រាវបន្ថែមអំពីសកម្មភាពសង្គមថ្មីៗ ជាពិសេសគណបក្សប្រឆាំង ដើម្បីងាយស្រួលក្នុងការឆ្លើយតបវាយបកភ្លាមៗ និងបំភ្លឺឲ្យបងប្អូនប្រជាពលរដ្ឋបានដឹង បន្តទៀត ឯកឧត្តម បានពន្យល់អំពីការកែទម្រង់ស៊ីជម្រៅរបស់រាជរដ្ឋាភិបាលអាណត្តិទី៥ ជាពិសេស សេវាសាធារណៈទូទៅ។