មន្ត្រីក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះជួយសង្កាត់ជ្រោយចង្វារទាំងអស់ត្រូវតែចុះជួយដោះស្រាយ បញ្ហាលំបាកជូនប្រជាពលរដ្ឋជាប់ជាប្រចំា និងចុះសួរសុខទុក្ខពួកគាត់ទៅដល់មូលដ្ឋានអោយបាន១០០ផ្ទះ ក្នុងមួយខែនេះជាប្រសាសន៍លើកឡើងរបស់ ឯកឧត្តមឡេង ប៊ុនតេង ទីប្រឹក្សាសម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានក្រុមការងារចុះជួយសង្កាត់ជ្រោយចង្វារ នៅក្នុងពិធីប្រកាសសមាសភាពក្រុមការងារចុះតាមអនុសាខាបក្សភូមិទី៣ សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយ ចង្វារ រាជធានីភ្នំពេញកាលពីថ្ងៃទី១៣ ខែមិនា ឆ្នំា២០១៦ ដែលមានសមាជិកក្រុមការងារចូលរួមចំនួន១០៥ នាក់។
ឯកឧតម្តម ឡេង ប៊ុនតេង បានមានប្រសាសន៍បន្តទៀតថា សមាសភាពក្រុមការងារ ចុះតាមអនុសា ខាបក្សភូមិទី៣ ដែលបានប្រកាសនាថ្ងៃនេះ ត្រូវតែធ្វើអំពើល្អដាក់ប្រជាពលរដ្ឋ ជានិច្ច ដើម្បីអោយប្រជាពល រដ្ឋមានជំនឿចិត្តមកលើគណបក្សប្រជាជនកម្ពុជាជាបន្តទៀត ហើយយើងត្រូវចុះទៅជួបពួកគាត់ទៅដល់លំ នៅដ្ឋានផ្ទាល់តែម្តង ដើម្បីដឹងច្បាស់ពីតម្រូវការនិងសំណូមពររបស់ពួកគាត់ ថាគាត់ត្រូវការអ្វីខ្លះ ហើយដោះ ស្រាយជូនពួកគាត់អោយបានទាន់ពេលវេលា។ ឯកឧត្តម ឡេង ប៊ុនតេង បានផ្តំាផ្ងើរទៅដល់អជ្ញាធរមានសមត្ថកិច្ចនៅក្នុងសង្កាត់ជ្រោយចង្វារទាំង អស់ ជាពិសេសមន្ត្រីនគរបាល ធ្វើយ៉ាងណា ជួយថែរក្សាការពារសណ្តាប់ធ្នាប់ជូនប្រជាពលរដ្ឋនៅក្នុងមូល ដ្ឋាន ដូចជា បងតូចបងធំ ក្មេងទំនើង បទល្មើសគ្រឿងញៀនគឺត្រូវតែលប់បំបាត់អោយបាន ដើម្បីអោយប្រជា ពលរដ្ឋរស់នៅមានសុវត្ថភាព និងសុខសាន្ត។ ជាទីបញ្ចប់សមាសភាពក្រុមការងារ និង អជ្ញាធរមានសមត្តកិច្ច បានប្តេជ្ញាចុះជួយដោះស្រាយបញ្ហាជូនប្រជាពលរដ្ឋអោយបានល្អប្រសើរថែមទៀត។
ឯកឧត្តម ឡេង ប៊ុនតេង អញ្ជើញជាអធិបតីប្រកាសសមាសភាពក្រុមការងារចុះជួយសង្កាត់ជ្រោយចង្វារ
