សម្តេចតេជោ ហ៊ុន សែន ចេញសារលិខិតក្នុងឱកាសទិវាជាតិអាហារូបត្ថម្ភ លើកទី៩ ក្រោមប្រធានបទ «ម្ហូបអាហារកាន់តែមានសុវត្ថិភាព សុខភាពកាន់តែល្អប្រសើរ»


សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានចេញសារលិខិតចូលរួមអបអរទិវាជាតិអាហារូបត្ថម្ភលើកទី៩ ដែលតែងប្រារព្ធធ្វើឡើងរៀងរាល់ឆ្នាំ នៅថ្ងៃទី០៦ ខែវិច្ឆិកា។ ទិវាជាតិអាហារូបត្ថម្ភនៅឆ្នាំនេះ ធ្វើឡើងក្រោមប្រធានបទ «ម្ហូបអាហារកាន់តែមានសុវត្ថិភាព សុខភាពកាន់តែល្អប្រសើរ»។ នេះបើតាមសារលិខិតដែលបណ្តាញព័ត៌មាន ទទួលបាននៅថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២២នេះ។

ក្នុងសារលិខិតនេះ សម្តេចតេជោ ហ៊ុន សែន បានលើកបង្ហាញពីមូលហេតុដែលនាំឱ្យកម្ពុជា ជ្រើសយកប្រធានបទ «ម្ហូបអាហារកាន់តែមានសុវត្ថិភាព សុខភាពកាន់តែល្អប្រសើរ» សម្រាប់ទិវាជាតិអាហារូបត្ថម្ភនៅឆ្នាំ២០២២នេះ។

សម្តេចតេជោ ហ៊ុន សែន ក៏បានគូសបញ្ជាក់ពីសារៈសំខាន់នៃអាហារូបត្ថម្ភ ក៏ដូចជាកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលក្នុងការរក្សាសន្តិសុខស្បៀង និងអាហារូបត្ថម្ភនេះ៕

ខាងក្រោមនេះ គឺជាសារលិខិតរបស់សម្តេចតេជោ ហ៊ុន សែន ដែលបានផ្ញើជូនជនរួមជាតិ៖