កម្ពុជា-ចិន ចេញសេចក្ដីប្រកាសរួមបង្ហាញលទ្ធផលនៃជំនួបពិភាក្សារបស់សម្ដេចតេជោ ហ៊ុន សែន និងលោក លី ខឺឈាង


រាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាល នៃសាធារណរដ្ឋប្រជាមានិតចិន នៅថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២២នេះ បានចេញសេចក្ដីប្រកាសព័ត៌មានរួមមួយ បង្ហាញអំពីលទ្ធផលនៃជំនួបពិភាក្សាការងាររបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា និងលោក លី ខឺឈាង នាយករដ្ឋមន្ដ្រី នៃសាធារណរដ្ឋប្រជាមានិតចិន។

ក្នុងសេចក្ដីប្រកាសព័ត៌មានរួម ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបានបញ្ជាក់ថា ថ្នាក់ដឹកនាំ នៃប្រទេសទាំងពីរបានឯកភាពជាឯកច្ឆន្ទលើចំណុចជាច្រើន តាមរយៈការផ្លាស់ប្ដូរ ទស្សនៈយ៉ាងស៊ីជម្រៅលើទំនាក់ទំនងទ្វេភាគី ក៏ដូចជាបញ្ហាតំបន់ និងអន្តរជាតិ ដែលជាប្រយោជន៍រួម ដើម្បីលើកកម្ពស់កិច្ចសហប្រតិបត្តិការភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយកម្ពុជា-ចិន ឲ្យបានខ្លាំងក្លាថែមទៀត។

ខាងក្រោមនេះ ជាសេចក្ដីប្រកាសព័ត៌មានរួមផ្លូវការ៖