ឯកឧត្តម បោន​ ប៊ិន​ ចុះមូលដ្ឋានពិនិត្យទីស្នាក់ការបក្សប្រជាជនឃុំទាំង៦​នៅស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ


ឯកឧត្តម បោន​ ប៊ិន​ សមាជិក​អចិន្ត្រៃយ៍​គណ:កម្មាការ​គណបក្សប្រជាជនកម្ពុជាខេត្តបន្ទាយមាន​ជ័យ​ និងជាប្រធានក្រុមការងារចុះមូលដ្ឋាន​ស្រុកភ្នំស្រុក​ រួមនឹងក្រុមការងារ​ នាថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២២នេះ បានចុះមូលដ្ឋានពិនិត្យមើលទីស្នាក់ការគណបក្សប្រជាជនឃុំទាំង៦​ ក្នុងស្រុកភ្នំស្រុក ព្រមទាំងជួបសំណេះសំណាលជាមួយនឹងក្រុមការងារ​ សមាជិក-សមាជិកាគណបក្សឃុំ​ និងបាននាំយក​អង្ករ​ និងគ្រឿងឧបភោគ បរិភោគ​ ផ្តល់ជូនទីស្នាក់ការគណបក្សឃុំសម្រាប់ដោះស្រាយជូនប្រជាពលរដ្ឋដែលមានជួបការលំបាក។

នាឱកាសនោះ​ ឯកឧត្តម បោន​ ប៊ិន​ បានណែនាំដល់សមាជិក-សមាជិកាគណបក្សឃុំទាំង៦​ ត្រូវចុះតាមមូលដ្ឋានឱ្យបានជាប់ជាប្រចាំដើម្បីដឹងពីសុខទុក្ខប្រជាពលរដ្ឋ​ ពិសេសពលរដ្ឋកំពុងជួបទុក្ខលំបាក​ យើងត្រូវដោះស្រាយជូនពួកគាត់ឱ្យបានទាន់ពេលវេលា​ ដោយមិនត្រូវប្រកាន់និន្នាការនយោបាយ​ ពូជសាសន៍​ ពណ៌​សម្បុរ​ឡើយ។

សូមបញ្ជាក់ថាឯកឧត្តម បោន​ ប៊ិន​ បាននាំយកអង្ករ​ និងគ្រឿងឧបភោគបរិភោគ​ផ្តល់ជូនទីស្នាក់ការគណបក្សឃុំទាំង៦ ក្នុងស្រុក​ភ្នំស្រុក ក្នុងមួយឃុំ​ អង្ករ​ចំនួន១តោន​ ទឹកស៊ីអ៉ីវ​២០យួ​រ ទឹកត្រី​២០យួ​រ, មី១កេសធំ​ ត្រីខ​៦យួរ​ និងទឹកសុទ្ធ​២០កេសផងដែរ៕