ឯកឧត្តមបណ្ឌិត ម៉ៅ ភិរុណ បើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តកណ្ដាល


ឯកឧត្តមបណ្ឌិត ម៉ៅ ភិរុណ អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល បើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តកណ្ដាល ប្រចាំខែកក្ដដា និងបានការចូលរួមពីសំណាក់ អភិបាលក្រុង-ស្រុក ក្នុងខេត្ត មន្ទីរអង្គភាពជុំវិញខេត្ត កងកំលាំងប្រដាប់អាវុធទាំងបី ។ កិច្ចប្រជុំនាពេលនេះមានគោលបំណងគឺ ធើ្វឲ្យអ្នកប្រើប្រាស់ផ្លូវ និងអ្នកបញ្ជាយានគ្រប់ប្រភេទ គោរពទៅតាមបទបញ្ញាតិទាំងឡាយដែលមានចែងមានក្នុងច្បាប់ស្ដីពីចរាចរណ៏ផ្លូវគោក ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៏ និងធើ្វឲ្យសណ្ដាប់ធ្នាប់ចរាចរណ៏មានលក្ខណៈប្រសើរឡើងស្របតាមការរីកចំរើនរបស់ប្រទេសជាតិ ។