សម្តេចតេជោ ហ៊ុន សែន ទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារ ជាមួយប្រធានរដ្ឋសភាអាស៊ែបៃហ្សង់


(ភ្នំពេញ)៖ នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី២៤ ខែវិច្ឆិកា ឆ្នាំ២០២២នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងជាប្រធានអាស៊ាន ទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយលោកជំទាវ Sahiha Ali Gizi Gafarova ប្រធានរដ្ឋសភាអាស៊ែបៃហ្សង់។

សូមបញ្ជាក់ថា លោកជំទាវប្រធានប្រធានរដ្ឋសភាអាស៊ែបៃហ្សង់ និងគណៈប្រតិភូ កំពុងទស្សនកិច្ចនៅកម្ពុជា និងចូលរួមមហាសន្និបាតអន្តរសភាអាស៊ាន ដែលរៀបចំដោយរដ្ឋសភាកម្ពុជា៕