ឯកឧត្តម កើត ឆែ និងលោក សុខ ពេញវុធ ដឹកនាំមន្ត្រីក្រោមឱវាទចុះសួរសុខទុក្ខសមាជិកក្រុមប្រឹក្សាខណ្ឌដូនពេញ


ដោយបានទទួលដំណឹងពីលោក សុខ ពេញវុធ អភិបាល នៃគណៈអភិបាលខណ្ឌដូនពេញ ឯកឧត្តម កើត ឆែ អភិបាលរងរាជធានីភ្នំពេញ ជាតំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៧ បានដឹកនាំមន្ត្រីក្រោមឱវាទចុះសួរសុខទុក្ខ លោកស្រី ឈឹម វត្តី សមាជិកក្រុមប្រឹក្សាខណ្ឌដូនពេញ និង ឈឿន ចន្ថា សមាជិកក្រុមប្រឹក្សាសង្កាត់ស្រះចក ព្រមទាំងលោក ពូជ កន សមាជិកក្រុមប្រឹក្សាសង្កាត់ផ្សារកណ្តាលទី១ ដែលកំពុងសំរាកព្យាបាលជំងឺនៅផ្ទះ ក្នុងនោះឯកឧត្តមក៏បានឧបត្ថម្ភថវិកាមួយចំនួនជូនពួកគាត់ដើម្បីជួយសម្រួលបន្ទុកក្នុងការចំណាយផ្សេងៗផងដែរ ។