សមយុទ្ធឆ្មាំអង្គរកម្ពុជា អាម៉េរិក ចាប់ផ្តើម


Force 15 03 16 2 copy

     មន្រ្តី​កង​ទ័ព​កម្ពុជា​ និង​មន្រ្តី​កង​ទ័ព​អាម៉េរិក​ បាន​បើក​ជា​ផ្លូវ​ការ​នូវ​សម​យុទ្ធ​ឆ្មាំ​អង្គរ ២០១៦ ដែល​មាន​កម្លាំង​ទាហាន​ ១៥០​នាក់​ បាន​ចូល​រួម​ ។ សម​យុទ្ធ​បាន​ចាប់​ផ្តើម សាលា​ហ្វឹក​ហ្វឺន​សំរាប់​កង​កំលាំង​ថែ​រក្សា​សន្តិភាព​ ពហុ​ជាតិ​ក្នុង​ខេត្ត​កំពង់​ស្ពឺ​នៅ​ថ្ងៃ​ទី ១៤ មិនា​ឆ្នាំ ២០១៦ ។ នេះ​គឺ​ជា​សម​យុទ្ធ​យោធា​ទ្វេ​ភាគី​ប្រចាំ​ឆ្នាំ​ ដែល​មាន​រយៈ​ពេល​ ២​សប្តាហ៍ ដោយ​មាន​ការ​ចូល​រួម​ពី​កម្លាំង​កង​យោធ​ពល​ខេមរ​ភូមិន្ទ​… កង​កម្លាំង​មក​ពី​មជ្ឈ​មណ្ឌល​ជាតិ​សម្រាប់​ថែ​រក្សា​សន្តិភាព​… មជ្ឈ​មណ្ឌល​កំចាត់​មីន ​និង​កង​រាជ​អាវុធ​ហត្ថ​កម្ពុជា​ ។

     ចំណែក​កង​កំលាំង​អាម៉េរិក​ មាន​មក​ពី​កង​ទ័ព​ជើង​គោក​ប្រចាំ​នៅ​តំបន់​ប៉ាស៊ីហ្វិក​… បញ្ជា​ការ​ដ្ឋាន​សំរាប់​ជំនួយ​ដល់​តំបន់​ប្រតិបត្តិ​ការ​សឹក​កង​ពល​តូច​វិស្វកម្ម​ទី​១៣០​ សំរាប់​តំបន់​ប្រតិបត្តិ​ការ​សឹក​… កង​ពល​តូច​តម្រួត​យោធា​ទី​៨​… កង​វរសេនា​តូច​កំចាត់​យុទ្ធ​ភណ្ឌ​ផ្ទុះ​ទី​៣០៣​… កង​កំលាំង​ជាតិ​ការពារ​មាតុ​ភូមិ​មក​ពី​រដ្ឋ Idaho…​ បញ្ជា​ការ​ដ្ឋាន​ទី​១៨ ផ្នែក​វេជ្ជ​សាស្រ្ត…​ មជ្ឈ​មណ្ឌល​រំលាយ​យុទ្ធ​ភណ្ឌ​ផ្ទុះ​កែ​ច្នៃ និង​កង​ពល​តូច​ទី​៤១៣ ទទួល​បន្ទុក​កិច្ចការ​កុង​ត្រា​ ។

     ស្ថាន​ទូត​អាម៉េរិក ប្រចាំ​នៅ​កម្ពុជា​បាន​ឲ្យ​ដឹង​ថា ឆ្នាំ​នេះ​គឺ​ជា​ឆ្នាំទី​៧ ​ជាប់​គ្នា​នៃ​សម​យុទ្ធ ដែល​មាន​បំណង​ពង្រឹង​រួម​គ្នា​ នូវ​សមត្ថ​ភាព​ក្នុង​ការ​ផ្តល់​ជំនួយ​សង្គ្រោះ​មហន្ត​រាយ និង​ជំនួយ​មនុស្ស​ធម៌ និង​កែ​លំអ​កិច្ច​សហ​ប្រតិបត្តិ​ការ​រវាង​យោធា​ និង​យោធា​ ។

Force 15 03 16 3 copy

Force 15 03 16 4 copy