នាយករដ្ឋមន្ត្រី ចូលរួមមរណភាព នគរបាលចរាចរណ៍


 Ya Bora 15 03 16 2 copy

    ភាព​ធ្លាប់​តែ​រិះ​គន់​ខ្លះ​ទៅ​លើ​សមត្ថ​កិច្ច​ចរា​ចរណ៍ ត្រូវ​គេ​ឃើញ​ថា​បាន​ទម្លាក់​ចោល​ទាំង​អស់​នៅ​ថ្ងៃ​នេះ​ដោយ​សារ​តែ​ការ​អាណិត​អាសូរ​នឹង​មន្ត្រី​នគរ​បាល​ចរា​ចរណ៍​ម្នាក់​ ដែល​ធ្វើ​ការ​បំរើ​ជាតិ​រហូត​ដល់​ស្លាប់​ដោយ​សារ​ការ​ដួល​ដេក​ខ្យល់​គរ ​ពេល​កំពុង​បំពេញ​ការងារ ​។

     មរណ​ភាព​ក្នុង​ការ​បំពេញ​ភារ​កិច្ច​ របស់​មន្ត្រី​នគរ​បាល​សណ្តាប់​ធ្នាប់​ចរា​ចរណ៍​ លោក​អនុ​សេនីយ៍ ​យ៉ា បូរ៉ា នៃ​ខណ្ឌ​ ៧​មករា ​កាល​ពី​រសៀល​ដ៏​ក្តៅ​ហួត​ហែង​ នៃ​ថ្ងៃ​អាទិត្យ​ទី​១៣ ខែ​​មករា ត្រូវ​គេ​ឃើញ​បាន​ស្ថិត​ក្នុង​ការ​សរសេរ​លើ​ទំព័រ​ហ្វេស​ប៊ុក​មនុស្ស​នានា សូម្បី​តែ​ហ្វេស​ប៊ុក​របស់​ សម្តេច​នាយក​រដ្ឋ​មន្ត្រី ដែល​សរសេរ​បង្ហាញ​ការ​កោត​គោរព​សរសើរ​អំពី​វីរ​ភាព​ ។

     សម្តេច​តេជោ​សែន​ បាន​សរសេរ​ថា យើង​ទាំង​អស់​គ្នា​ពិត​ជា​សោក​ស្តាយ​ពន់​ពេក​ ចំពោះ​ការ​បាត់​បង់ លោក យ៉ា បូរ៉ា ដែល​ជា​មន្រ្តី​នគរ​បាល​ផ្នែក​សណ្តាប់​ធ្នាប់​ នៃ​អធិការ​ដ្ឋាន​នគរ​បាល​ខ័ណ្ឌ​ ៧​មករា កាល​ពី​ម្សិល​មិញ ក្នុង​ពេល​បំពេញ​ភារ​កិច្ច​ថែ រក្សា​ការពារ​សុវត្ថិ​ភាព​ចរា​ចរណ៍​សាធារណៈ ​។ សម្តេច​បាន​សរសេរ​ថា អ្វី​ដែល​យើង​ចង​ចាំ​ទាំង​អស់​គ្នា គឺ លោក យ៉ាន់ បូរ៉ា តែង​តែ​រំឭក និង​ប្រាប់​ដល់​កូន​ចៅ​ទាំង​អស់​ឱ្យ​ពាក់​មួក​ការពារ​សុវត្ថិ​ភាព និង​គោរព​ច្បាប់​ចរា​ចរណ៍​គ្រប់​ៗ​ពេល ​។

នៅ​ក្នុង​គេហ​ដ្ឋាន​របស់​ក្រុម​គ្រួសារ​របស់​ លោក​ យ៉ា បូរ៉ា មនុស្ស​ជា​ច្រើន បាន​អញ្ជើញ​ចូល​រួម​វិញ្ញាណ​ក្ខ័ន្ធ​សព រួម​ទាំង​តំណាង​ថ្នាក់​ដឹក​អគ្គ​ស្នង​ការ​ដ្ឋាន​នគរ​បាល​ជាតិ​… តំណាង​ក្រុម​ចលនា​យុវជន​១៥៧​… តំណាង​សាលា​រាជ​ធានី​… តំណាង​ខ័ណ្ឌ និង​តំណាង​អង្គ​ភាព​ផ្សេង​ៗ​ផង​ដែរ​ ។

លោក យ៉ា បូរ៉ា បាន​បាត់​បង់​ជីវិត​ទៅ បន្សល់​ទុក​ភរិយា​និង​កូន​ ៤​នាក់ ក្នុង​នោះ​រួម​មាន​ស្រី​ ២​នាក់ ប្រុស ​២​នាក់ ​។ សេចក្តី​រាយ​ការណ៍​បាន​អោយ​ដឹង​ថា កូន​ប្រុស​របស់​លោក នឹង​ត្រូវ​គេ​អនុញ្ញាត​អោយ​ចូល​បំរើ​ការ​ជា​នគរ​បាល ដើម្បី​ស្នង​បន្ត​ពី​ឪពុក​ ។

Ya Bora 15 03 16 3 copy

Ya Bora 15 03 16 4 copy

Ya Bora 15 03 16 5 copy