សម្តេចតេជោ និងប្រធានាធិបតីបារាំង ជួបពិភាក្សាការងារ និងបង្ហាញកាយវិការយ៉ាងស្និទ្ធស្នាល


ក្នុងដំណើរទស្សនកិច្ចនៅក្រុងប៉ារីស ប្រទេសបារាំង សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ទទួលបានការស្វាគមន៍ប្រកបដោយភាពកក់ក្តៅ និងកិត្តិយសបំផុត ពីសំណាក់ប្រធានាធិបតីបារាំង លោក ម៉ានុយអែល ម៉ាក្រុង នៅវិមានអេលីហ្សេ។

រូបភាពដែលបានបង្ហាញ បានស្តែងនូវកាយវិការដ៏ស្និទ្ធស្នាលបំផុតរវាងសម្តេចតេជោ និងលោក ម៉ាក្រុង។

សម្តេចតេជោ បានគូសបញ្ជាក់ថា លោក ម៉ាក្រុង ដៃគូសន្ទនាដ៏ស្និទ្ធស្នាល ស្មោះត្រង់ និងជឿទុកចិត្តគ្នាដើម្បីពង្រឹងពង្រីកមិត្តភាពរវាងកម្ពុជានិងបារាំង។

សម្តេចតេជោ បានអរគុណលោក ម៉ាក្រុង ដែលបានផ្តល់នូវការស្រឡាញ់រាប់អាន៕