សភាកម្ពុជា ឡាវ និងវៀតណាម បើកសន្និសីទលើកទី៦ នៅប្រទេសឡាវ ដើម្បីគាំទ្រនិងជំរុញការអភិវឌ្ឍតំបន់ត្រីកោណអភិវឌ្ឍន៍ (CLV)

សន្និសីទលើកទី៦ នៃគណ:កម្មការកិច្ចការបរទេសនៃសភាប្រទេសកម្ពុជា ឡាវ វៀតណាម បានបើកជាផ្លូវការ នៅព្រឹកថ្ងៃពុធ ទី២ ខែសីហា ឆ្នាំ២០១៧ នៅទីក្រុងវៀងច័ន្ទ សាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ដើម្បីគំាទ្រ និងជំរុញការអភិវឌ្ឍ តំបន់ត្រីកោណអភិវឌ្ឍន៍(CLV) ដែលរដ្ឋាភិបាល ប្រទេសទំាងបីបានបង្កើតឡើងតំាងពីឆ្នាំ១៩៩៩ មកនោះ។

សន្និសីទដែលមានប្រធានបទថា “ការពង្រឹងតួនាទីត្រួតពិនិត្យរបស់សភា ចំពោះគំនិតផ្តួចផ្តើម នៃកិច្ចសហប្រតិបត្តិការ ក្នុងការអភិវឌ្ឍតំបន់ត្រីកោណ នៃប្រទេសកម្ពុជា‑ឡាវ‑វៀតណាម” បានរៀបចំធ្វើនៅក្នុងសណ្ឋាគារដួងច័ន្ទផាលេស ក្រោមអធិបតីភាព ឯកឧត្តមឧត្តមសេនីយ៍ឯក សែងនួន សៃ យ៉ាឡាត់ (Sengnoaune XAYALAT) អនុប្រធានរដ្ឋសភា នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ដោយមានវត្តមានប្រធានគណៈកម្មការកិច្ចការបរទេសនៃសភាប្រទេសទំាងបីកម្ពុជា ឡាវ វៀតណាម ចូលរួម។ ព្រមទំាងមានគណៈប្រតិភូតំណាងប្រទេសនីមួយៗ ដែលពាក់ព័ន្ធនឹងតំបន់ អភិវឌ្ឍន៍ត្រីកោណនេះចូលរួមដែរ ដូចជាអាជ្ញាធរខេត្តស្ថិតក្នុងតំបន់ត្រីកោណអភិវឌ្ឍន៍នៃប្រទេសទំាងបីជាដើម។

សូមជម្រាបថា រដ្ឋាភិបាលកម្ពុជា ឡាវ និងវៀតណាម បានបង្កើតតំបន់អភិវឌ្ឍន៍ត្រីកោណ(CLV)រួមគ្នា នៅឆ្នាំ១៩៩៩ ដែលមានខេត្តចំនួន១៣ នៃ ប្រទេសទំាងបីជាចំណុះ ក្នុងនោះកម្ពុជាមាន៤ខេត្តគឺ ខេត្តស្ទឹងត្រែង រតនគិរី មណ្ឌលគិរី និងខេត្តក្រចេះ។ ប្រទេសឡាវមាន៤ខេត្ត ចំណែកប្រទេស វៀតណាម មាន៥ខេត្ត។

គួរបញ្ជាក់ថា គណៈប្រតិភូសភាកម្ពុជាចូលរួមសនិ្នសីទនេះ ដឹកនាំដោយ ឯកឧត្តម ឈាង វុន ប្រធានគណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ ឃោសនាការ និងព័ត៌មាន នៃរដ្ឋសភាកម្ពុជា។