ឯកឧត្តម សាយ សំអាល់ អញ្ជើញជាអធិបតីនៃពិធីចុះបឋមសីលានៃការសាងសង់ រង្វង់មូល និង ស្លាកសម្គាល់វិថីសាយភូថង


ឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន នៅព្រឹកថ្ងៃទី០៣ ខែសីហានេះ បានអញ្ជើញជាអធិបតីនៃពិធីចុះបឋមសីលានៃការសាងសង់ រង្វង់មូល និង ស្លាកសម្គាល់ “វិថីសាយភូថង”ក្នុងភូមិសាស្ត្រ ស្រុកបុទុមសាគរ ខេត្តកោះកុង។ ការសាងសង់នេះមានការចូលរួមពីថ្នាក់ដឹកនាំខេត្ត ប្រជាពលរដ្ឋ លោកគ្រូអ្នកគ្រូ និងយុវជន។
ឯកឧត្តមរដ្ឋមន្ត្រីបានមានប្រសាសន៍ថា ការសាងសង់រង្វង់មូល និងស្លាកសម្គាល់នេះ គឺដើម្បីដឹងគុណលោកតា សាយ ភូថងដែលបានចូលរួមជ្រោងទង់តស៊ូរំដោះប្រជាជនចេញពីរបបអណានិគមននិយមបារាំង របបលន់ នល់ និងរបបប្រល័យពូជសាសន៍ប៉ុលពត ហើយលោកតា បានចូលរួមជ្រោងទង់បង្រួបបង្រួម និងផ្សះផ្សារជាតិ។