សម្ដេចក្រឡាហោម ស ខេង តែងតាំងមន្ដ្រីរាជការចំនួន១៨រូប ជាអភិបាលរងក្រុង ស្រុក នៅខេត្តកំពត


សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានចេញសេចក្ដីសម្រេចតែងតាំងមន្ដ្រីរាជការ ចំនួន១៨រូប ជាអភិបាលរង នៃគណៈអភិបាលក្រុង ស្រុក នៅខេត្តកំពត។ នេះបើតាមសេចក្ដីសម្រេចដែលបណ្ដាញព័ត៌មាន ទទួលបាននៅថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២៣។

ក្នុងសេចក្ដីដដែលនោះ បានបញ្ជាក់ថា ត្រូវបានតែងតាំងជាអភិបាលរងក្រុងបូកគោ ចំនួន២រូប, អភិបាលរងក្រុងកំពត ចំនួន២រូប, អភិបាលរងស្រុកកំពង់ត្រាច ចំនួន២រូប, អភិបាលរងស្រុកឈូក ចំនួន២រូប, អភិបាលរងស្រុកអង្គរជ័យ ចំនួន២រូប, អភិបាលរងស្រុកទឹកឈូ ចំនួន២រូប, អភិបាលរងស្រុកជុំគិរី ចំនួន២៤រូប, អភិបាលរងស្រុកដងទង ចំនួន២រូប និងអភិបាលរងស្រុកបន្ទាយមាស ចំនួន២រូប។

ខាងក្រោមនេះ ជាសេចក្ដីសម្រេចរបស់សម្ដេចក្រឡាហោម ស ខេង៖