ស្វែងរកយោធិនមានគុណដើម្បីតបស្នង


     ក្រសួង​ការពារ​ជាតិ បាន​បង្កើត​ក្រុម​ការងារ​មួយ ដើម្បី​រៀប​ចំ​គោល​នយោ​បាយ​ដល់​យោធិន​ណា ដែល​បាន​រួម​ចំណែក​ក្នុង​បុព្វ​ហេតុ​រំដោះ​ជាតិ សង្គ្រោះ​ប្រជា​ពលរដ្ឋ និង​ប្រទេស​ជាតិ ព្រម​ទាំង​បាន​ចូល​រួម​អនុវត្ត​គោល​នយោ​បាយ​ឈ្នះ​ឈ្នះ របស់​រាជ​រដ្ឋា​ភិបាល ដែល​មាន​ សម្តេច​អគ្គ​មហា​សេនា​បតី​តេជោ ហ៊ុន សែន ជា​ប្រមុខ​ដឹក​នាំ​ប្រទេស ។

     សេចក្តី​ប្រកាស​បង្កើត​ក្រុម​ការងារ​រៀប​ចំ​អតីត​ភាព ចំពោះ​យោធិន​ក្នុង​កង​យោធ​ពល​ខេរម​ភូមិន្ទ ចុះ​ហត្ថ​លេខា​ដោយ ឯកឧត្តម​រដ្ឋ​មន្ត្រី ទៀ បាញ់ ថ្ងៃ​ទី១៥ ខែ​មីនា​កន្លង​នេះ គឺ​ជា​លើក​ទី១ ហើយ ដែល​គេ​ឃើញ​ថា កំណែ​ទម្រង់​ជា​បន្ត​បន្ទាប់​របស់​ក្រសួង​ការពារ​ជាតិ បាន​ចាប់​ផ្តើម​យក​ចិត្ត​ទុក​ដាក់​កាន់​តែ​ខ្លាំង​ទៀត ដល់​យោ​ធិន​ដែល​មាន​គុណ​បំណាច់ ដើម្បី​ធ្វើ​ការ​តប​ស្នង​សង​គុណ ។

     យោង​តាម​សេចក្តី​ប្រកាស យោធិន​ណា​ដែល​បាន​ពលិកម្ម និង​មាន​ស្នាដៃ​បំរើ​ជាតិ​ពាក់​ព័ន្ធ​នឹង​បុព្វ​ហេតុ​ដូច​បាន​បញ្ជាក់ ក៏ក្រុម​ការងារ​នឹង​ត្រូវ​សហ​ការ​ស្រាវ​ជ្រាវ​ និង​ក្តាប់​ឱ្យ​បាន​អំពី​ស្ថាន​ភាព​ពិត​ប្រាកដ​របស់​យោ​ធិន​នោះ​ផង​ដែរ ។ យោង​តាម​សេចក្តី​ប្រកាស​ដដែល ក្រុម​ការងារ​រៀប​ចំ​អតីត​ភាព​ចំពោះ​យោ​ធិន ក្នុង​កង​យោធ​ពល​ខេមរភូមិន្ទ ដែល​មាន​សមាស​ភាព​ជិត​៣០ ដឹកនាំ​ដោយ​ នាយ​ឧត្តម​សេនីយ៍ ភួង ​ស៊ីផាន ប្រធាន​… និង​មាន​អនុ​ប្រធាន​ចំនួន ៣នាក់ ក្នុង​នោះ​អនុ​ប្រធាន​ម្នាក់ គឺ លោក​ឧត្តម​សេនីយ៍​ឯក ហ៊ុន ម៉ា​ណែត