សម្តេចតេជោ បង្ហាញរូបភាពអតីតកាល និងរំលេចថា សម្តេចជាបុរសសង្ហាជាងគេ ក្នុងភ្នែកសម្តេចកិត្តិព្រឹទ្ធបណ្ឌិត


សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានបង្ហាញរូបភាពពីអតីតកាលមួយសន្លឹកទៀត ជាមួយការមានប្រសាសន៍លេងសើចថា សម្តេចជាបុរសសង្ហាជាងគេក្នុងកែវភ្នែកសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន។

សម្តេចតេជោ បានគូសរំលេចយ៉ាងដូច្នេះ «ទើបឃើញរូបមួយសន្លឹកទៀតមិនដឹងថាថតនៅពេលណា និងកន្លែងណា? តែអ្វីដែលច្បាស់គឺនៅក្មេងសក់នៅខ្មៅ។ ឯរូបកាយ មិនស្អាតតែក៏មិនអាក្រក់ពេកដែរល្មមតែប្រពន្ធខ្ញុំស្រឡាញ់ព្រោះប្រពន្ធខ្ញុំចាត់ទុកថា ខ្ញុំជាបុរសសង្ហា និងស្អាតជាងគេសម្រាប់គាត់ទើបគាត់ទទួល យកខ្ញុំជាប្តី»

សម្តេចតេជោ បន្តថា «ចំណែកខ្ញុំចាត់ទុកប្រពន្ធខ្ញុំជាស្រីស្អាត ជាងគេលើលោកនេះ ទើបខ្ញុំយកគាត់ធ្វើជាប្រពន្ធដែរ»

ជាមួយការបង្ហោះរូបមួយសន្លឹកនេះ មានការពេញចិត្តច្រើនពីអ្នកលេងបណ្តាញសង្គម ហើយសរសើរពីសម្រស់សម្តេចតេជោ កាលនៅក្មេង ដែលស្តែងតាមរូបភាពនេះ៕