គណៈប្រតិភូសភា នៃសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ ជួបពិភាក្សាការងារជាមួយគណៈកម្មការជំនាញនានារបស់រដ្ឋសភា


នៅវិមានរដ្ឋសភា នាព្រឹកថ្ងៃទី២២ ខែកុម្ភៈ​ ឆ្នាំ២០២៣ គណៈកម្មការជំនាញនានារបស់រដ្ឋសភាកម្ពុជា ដឹកនាំដោយ​ ឯកឧត្តម សួស យ៉ារ៉ា ប្រធានគណ:កម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ ឃោសនាការ និងព័ត៌មាន នៃរដ្ឋសភា បានទទួលជួបពិភាក្សាការងារជាមួយលោកជំទាវ ហ្កាប្រីអែល កាតស្មារ៉ែក (Mrs. Gabriele KATZMAREK) ប្រធានគណៈប្រតិភូក្រុមសភាសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់​ ទទួលបន្ទុកអាស៊ាន ។
ក្នុងជំនួបពិភាក្សានោះដែរក៏មានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម ហ៊ុន ម៉ានី ប្រធានគណៈកម្មការទី៧ នៃរដ្ឋសភា លោកជំទាវ ឡោក ខេង ប្រធានគណៈកម្មការទី៨ នៃរដ្ឋសភា និងតំណាងគណៈកម្មការជំនាញនានា​នៃរដ្ឋសភា​ ព្រមទាំងមន្រ្តីនៃអគ្គលេខាធិការដ្ឋានរដ្ឋសភា៕